អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា

(VOVWORLD) - នៅបណ្ដាជំនួបនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពប្រពៃណី ពិសេសជាមួយគុយបា ហើយប្ដេជ្ញាចិត្តពង្រឹងនិងពង្រីកទំនាក់ទំនងរវាង ប្រទេសទាំងពីរអោយកាន់តែរីកចម្រើនថែមទៀត។ 
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា - ảnh 1 អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បាន អញ្ជើញជួបសវនាការជាមួយលេខាទីមួយគណៈកម្មាធិការកណ្ដាលបក្សកុម្មុយនិស្តគុយបាលោក Raul Castro និងលោក Miguel Diaz-Canel ប្រធានក្រុមប្រឹក្សា រដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបា (រូបថត៖ TTXVN)

  ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា នាថ្ងៃទី៩ ខែកក្កដា (តាមម៉ោងតំបន់) អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បាន អញ្ជើញជួបសវនាការជាមួយលេខាទីមួយគណៈកម្មាធិការកណ្ដាលបក្សកុម្មុយនិស្តគុយបាលោក Raul Castro និងលោក Miguel Diaz-Canel ប្រធានក្រុមប្រឹក្សា រដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបា។

        នៅបណ្ដាជំនួបនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពប្រពៃណី ពិសេសជាមួយគុយបា ហើយប្ដេជ្ញាចិត្តពង្រឹងនិងពង្រីកទំនាក់ទំនងរវាង ប្រទេសទាំងពីរអោយកាន់តែរីកចម្រើនថែមទៀត។ វៀតណាមនឹងរួមដំណើរជា មួយប្រទេសគុយបាជាបងប្អូន ក្នុងបុព្វហេតុការពារ កសាងនិងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងប្រឆាំងជំទាស់និងសំណូមពរអោយបញ្ចប់គោលនយោបាយដាក់បទហ៊ុំព័ទ្ធប្រឆាំងនឹងគុយបាផងដែរ។

        ចំណែកឯថ្នាក់ដឹកនាំជាន់ខ្ពស់គុយបាវិញ ក៏បានអះអាងថា គុយបាគោរព ចំណងសាមគ្គីភាពនិងការគាំទ្ររបស់វៀតណាមចំពោះបដិវត្តន៍គុយបា ព្រមទាំង ឯកភាពសហប្រតិបតិ្តការគ្នាដើម្បីដាក់អោយដំណើរការនូវលទ្ធផលនានានៃ ដំណើរទស្សនកិច្ចជាន់ខ្ពស់នាពេលថ្មីៗនេះរវាងប្រទេសទាំងពីរ សំដៅនាំទំនាក់ ទំនងទ្វេភាគីអោយរីកចម្រើនកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកយ៉ាង ពិតប្រាកដទៅក្នុងការអភិវឌ្ឍនៃប្រទេសទាំងពីរផងដែរ។

        នាថ្ងៃដដែល អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅទស្សនាគម្រោងសហ ប្រតិបតិ្តការវៀតណាម-គុយបាក្នុងការផលិតស្រូវអង្ករវដ្ដទី៥នៅខេត្ត Pinar del Rio។ គម្រោងនេះគឺសំដៅជួយឧបត្ថម្ភដល់គុយបាក្នុងវិស័យផលិតស្រូវអង្ករ រួម ចំណែកធានាសន្តិសុខស្បៀងអាហារ ហើយបង្កើនផលិតភាពដំណាំស្រូវរបស់ គុយបាឡើង៣០%ក្នុងរយៈពេល៥ឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ