អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅសួរសុខទុក្ខស្ថានទូតវៀតណាមប្រចាំនៅ UAE ហើយជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន Nakheel និង Limitless

(VOVWORLD) - នាថ្ងៃទី១៧និងថ្ងៃទី១៨ ខែមិថុនា ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ច នៅអេមីរ៉ាតអារ៉ាប់រួម (UAE) អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានទៅសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គ លិកនៃស្ថានទូតវៀតណាមប្រចាំ UAE។ 
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅសួរសុខទុក្ខស្ថានទូតវៀតណាមប្រចាំនៅ UAE ហើយជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន Nakheel និង Limitless - ảnh 1 ប្រធានសម្ព័ន្ធក្រុមហ៊ុន Nakheel លោក Ali Rashid Lootah ឧទ្ទេសនាមជាមួយអនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អំពី Palm Island ដែលជាកោះសិប្បនិម្មិតធំបំផុតលើពិភពលោក (រូបថត៖ tuyengiao.vn)

លោកស្រីអនុប្រធានរដ្ឋបានស្នើអោយ ឯកអគ្គរដ្ឋទូតនិងសមូហភាពកម្មាភិបាល បុគ្គលិកនៃស្ថានទូតទាំងមូល បន្ត ពង្រីកឧត្តមភាពនិងស្នាដៃដែលសម្រេចបាន ហើយម្ចាស់ការស្រាវជ្រាវ វាយតម្លៃ ចំពោះស្ថានភាពនិងធ្វើសេនាធិការចំពោះបក្ស រដ្ឋ អំពីវិធានការជាក់ស្ដែងនានា សំដៅបង្កើនទំនាក់ទំនងសហប្រតិបតិ្តការជាមួយ UAE អោយកាន់តែល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ។

        អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ក៏បានអញ្ជើញ ទៅទស្សនាសម្ព័ន្ធក្រុមហ៊ុន Nakheel & Limitless ហើយជួបធ្វើការជាមួយថ្នាក់ ដឹកនាំសម្ព័ន្ធក្រុមហ៊ុនផងដែរ។ ចំពោះគម្រោង ហាក់ឡុង Star របស់សម្ព័ន្ធក្រុម ហ៊ុននេះនៅវៀតណាម លោកស្រីអនុប្រធានរដ្ឋបានអះអាង ថា រដ្ឋាភិបាលវៀត ណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីអោយគម្រោងនេះត្រូវបានដំណើរការ ប្រកប ដោយជោគជ័យ ហើយក្លាយទៅជានិមិត្តរូបនៃទំនាក់ទំនងសហប្រតិ បតិ្តការរវាងវៀត ណាមនិង UAE ព្រមទាំងស្នើអោយសម្ព័ន្ធក្រុមហ៊ុន Nakheel ពន្លឿនវឌ្ឍនភាពនៃគម្រោងនេះ ដែលក្នុងនោះផ្ដល់អាទិភាពដល់ការប្រើប្រាស់ ពលករវៀតណាម សំដៅបង្កើតការងារធ្វើនៅតំបន់ ក៏ដូចជាបង្កើនការទទួល ខុសត្រូវពីភាគីវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ