អនុប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិរបស់ផ្នែកធានារ៉ាប់រងសង្គម
(VOVworld) - មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី៤របស់ផ្នែកធានា
រ៉ាប់រងសង្គម ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី២៥ សីហា នៅរដ្ឋធានីហាណូយ។
ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានលើក
ច្បាស់ថា ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាលជាគោលនយោបាយសង្គម
ចំនួន២ដ៏សែនសំខាន់ ជាសសរស្នូលនៃប្រព័ន្ធសុខុមាលភាពសង្គម រួមចំណែក
អនុវត្តសមភាពសង្គម។លោកស្រី Nguyen Thi Doan បានស្នើរឲ្យ ផ្នែកទាំងមូល
ចាំបាច់ត្រូវជ្រួតជ្រាបយ៉ាងជ្រាលជ្រៅថែមទៀតនូវស្មារតីប្រឡង ប្រណាំងស្នេ
ហាជាតិដើម្បីផ្នែកធានារ៉ាប់រងសង្គមទទួលបានជោគជ័យជាច្រើន ក្នុងស្ថាន
ភាពថ្មី៕