អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ជួបសំណេះសំណាលជាមួយគណៈប្រតិភូនៃកម្មវិធី“ តបស្នងសងគុណទឹកចិត្តមាស”

(VOVWORLD) - អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានទទួលស្គាល់និងកោតសរសើរចំពោះការរួមវិភាគទានវិជ្ជមានរបស់បុគ្គល អង្គភាព និងសហគ្រាសក្នុងការមើលថែទាំនិងជួយឧបត្ថម្ភដល់កុមារ។
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh  ជួបសំណេះសំណាលជាមួយគណៈប្រតិភូនៃកម្មវិធី“ តបស្នងសងគុណទឹកចិត្តមាស” - ảnh 1អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh  ជួបសំណេះសំណាលជាមួយគណៈប្រតិភូនៃកម្មវិធី“ តបស្នងសងគុណទឹកចិត្តមាស”

នារសៀលថ្ងៃទី ១០ មករា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ប្រធានក្រុមប្រឹក្សាគាំពារមូលនិធិកុមារវៀតណាមបានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូនៃកម្មវិធី“ តបស្នងសងគុណទឹកចិត្តមាស”។ ថ្លែងមតិនៅក្នុងជំនួបនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានទទួលស្គាល់និងកោតសរសើរចំពោះការរួមវិភាគទានវិជ្ជមានរបស់បុគ្គល អង្គភាព និងសហគ្រាសក្នុងការមើលថែទាំនិងជួយឧបត្ថម្ភដល់កុមារ។ ទន្ទឹមនឹងនេះលោកស្រីបានកោតសរសើរមូលនិធិគាំពារកុមារវៀតណាមចំពោះសកម្មភាពដ៏មានអត្ថន័យជាច្រើន ដោយរួមចំណែកដល់សកម្មភាពសន្តិសុខសង្គមរបស់ប្រទេសជាតិ។ លោកស្រីអនុប្រធានរដ្ឋបានឲ្យដឹងថា ដើម្បី មូលនិធិដំណើរការកាន់តែមានប្រសិទ្ធិភាពនាពេលខាងមុខ គឺប្រការដ៏សំខាន់បំផុតនោះគឺវិធីកៀរគរធនធានកាន់តែច្រើនឡើង ៗ សម្រាប់មូលនិធិ។ ទន្ទឹមនឹងនេះ ត្រូវបង្កើនចំនួនដៃគូនិងអ្នកផ្តល់ជំនួយ ប្រពៃណី និងថ្មី ដើម្បីបង្កើតមូលនិធិអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ