អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបសន្ទនាជាមួយ អភិបាលខេត្ត Fukushima ជប៉ុន

(VOVWORLD) -នាល្ងាចថ្ងៃទី ២៤ សីហា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានទទួលជួបសន្ទនាជាមួយ លោក Masao Uchibori អភិបាលខេត្ត Fukushima (ជប៉ុន)។ 
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបសន្ទនាជាមួយ អភិបាលខេត្ត Fukushima ជប៉ុន - ảnh 1 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបសន្ទនាជាមួយ អភិបាលខេត្ត Fukushima ជប៉ុន

នាល្ងាចថ្ងៃទី ២៤ សីហា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានទទួលជួបសន្ទនាជាមួយ លោក Masao Uchibori អភិបាលខេត្ត Fukushima (ជប៉ុន)។ នៅទីនេះ លោកស្រី Dang Thi Ngoc Thinh បានស្វាគមន៍ លោក Masao Uchibori បានអញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាមជាលើកដំបូង ហើយបានលើកច្បាស់ថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយជប៉ុន។ នាពេលខាងមុខ អនុប្រធានរដ្ឋស្នើឲ្យលោក  Masao Uchibori បន្តលើកទឹកចិត្តបណ្ដាសហគ្រាសរបស់ខេត្ត Fukushima វិនិយោគនៅវៀតណាម ជាពិសេសលើវិស័យប្រៀបខ្លាំងរបស់ខេត្ត Fukushima ដូចជា៖ ឧស្សាហកម្ម កសិកម្ម ថាមពលកកើតឡើងវិញ។

        រីឯខ្លួនវិញ លោក Masao Uchibori បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះសំដៅបង្កើតគ្រឹះស្ថានជួបប្រាស្រ័យរវាងវៀតណាម និងខេត្ត Fukushima។ លោកបានអះអាងថា សហគ្រាសជាច្រើនរបស់ខេត្តមានការយកចិត្តទុកដាក់ និងមានបំណងស្វែងយល់ស្ដីពីបរិយាកាសវិនិយោគនៅវៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ