អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ប្រគល់​សេចក្ដី​សម្រេចចិត្តតែងតាំងឯកអគ្គរដ្ឋទូតចំនួន ១២ រូបសម្រាប់អាណត្តិ ២០២០-២០២៣

(VOVWORLD) - លោកស្រីអនុបប្រធានរដ្ឋ Dang Thi Ngoc Thinh មានគោលបំណងថា លោកឯកអគ្គរដ្ឋទូតទាំង១២រូបនេះ នឹងជាអ្នកត្រួសត្រាយ ក្នុងការជំរុញទំនាក់ទំនងរវាង វៀតណាមជាមួយដៃគូនានា ឲ្យកាន់តែស៊ីជម្រៅ ប្រកប ដោយស្ថិរភាព។
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ប្រគល់​សេចក្ដី​សម្រេចចិត្តតែងតាំងឯកអគ្គរដ្ឋទូតចំនួន ១២ រូបសម្រាប់អាណត្តិ ២០២០-២០២៣ - ảnh 1 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ប្រគល់សេចក្ដីសម្រេចចិត្តតែងតាំង ឯកអគ្គរដ្ឋទូតចំនួន ១២ រូបសម្រាប់អាណត្តិ ២០២០-២០២៣ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ៩ ខែមិថុនា នៅវិមានប្រធានរដ្ឋ អញ្ជើញថ្លែងនៅក្នុងពិធីប្រគល់សេចក្ដីសម្រេចចិត្តតែងតាំង ឯកអគ្គរដ្ឋទូតចំនួន ១២ រូប សម្រាប់អាណត្តិ ២០២០-២០២៣ នោះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh មានជំនឿជាក់ថា ឯកអគ្គរដ្ឋទូតទាំង១២រូបនេះ នឹងលើកម្ពស់បទពិសោធន៍និង ឬទ្ធានុភាពការទូតដ៏ល្អប្រសើរ រួមទាំងខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ក៏ដូចជា ស្រុះចិត្តគំនិតអនុវត្តន៍ប្រ កបដោយជោគជ័យ នូវបុព្វហេតុកសាង និងការពារមាតុប្រទេស។ ទន្ទឹមជាមួយគ្នានោះ ក្នុងនាមជាឯកអគ្គរដ្ឋទូត ចាំបាច់ត្រូវបន្តលើកកម្ពស់ប្រពៃណីប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រទេសជាតិ និងវិស័យការទូតវៀតណាម ដើម្បីរួមចំណែកក្នុងបុព្វហេតុកសាងនិងការពារជាតិ នាពេលខាងមុខ។ លោកស្រី Dang Thi Ngoc Thinh មានគោលបំណងថា ឯកអគ្គរដ្ឋទូតទាំង១២រូបនេះ នឹងដើរតួនាទីជាអ្នកត្រួសត្រាយក្នុងការជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូនានា ឲ្យកាន់តែស៊ីជម្រៅ ប្រកបដោយស្ថិរភាព ក៏ដូចជាដើរឈានមុខគេក្នុងការជំរុញការទូតសេដ្ឋកិច្ច រួមចំណែកក្នុងការស្ដារសេដ្ឋកិច្ច សង្គម ដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត COVID – 19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ