អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan អញ្ជើញ​ជួប​សំណេះសំណាលជាមួយយុវជនឆ្នើមៗក្នុងប្លុកសហគ្រាសមជ្ឈឹម

(VOVWORLD) - នាថ្ងៃទី ១៩ ឧសភាដដែល មជ្ឈឹមសម្ព័ន្ធយុវជនហូជីមិញបានរៀបចំសន្និបាតលើកតម្កើងគំរូឆ្នើមៗក្នុងការសិក្សារៀនសូត្រ និងធ្វើតាមគំរូសីលធម៌ រចនាបទលោកប្រធានហូជីមិញនៅស្ថាប័នមជ្ឈឹមសម្ព័ន្ធយុវជនឆ្នាំ ២០២២។
អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan អញ្ជើញ​ជួប​សំណេះសំណាលជាមួយយុវជនឆ្នើមៗក្នុងប្លុកសហគ្រាសមជ្ឈឹម - ảnh 1អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan អញ្ជើញជួបសំណេះសំណាលជាមួយយុវជនឆ្នើមៗក្នុងប្លុកសហគ្រាសមជ្ឈឹម (រូបថត៖ VNA)

ក្នុងឱកាសរំលឹកខួបលើកទី ១៣២ ឆ្នាំ ទិវាកំណើតរបស់លោកប្រធានហូជីមិញ នារសៀលថ្ងៃទី ១៩ នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងយុជនឆ្នើមចំនួន ៦០ នាក់ ក្នុងប្លុកសហគ្រាសមជ្ឈឹម។ យុវជនទាំងនេះបានតំណាងឲ្យសមាជិកសម្ព័ន្ធយុវជនជាង ១០ ម៉ឺននាក់ក្នុងប្លុកសហគ្រាសមជ្ឈឹមក្នុងចលនាសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញក្នុងដំណាក់កាល ២០២០ - ២០២២។

អញ្ជើញថ្លែងមតិក្នុងពិធីសំណេះសំណាលនេះ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានសម្តែងថា៖ “ខ្ញុំសង្ឃឹមថាមិត្តទាំងអស់គ្នាគឺជាកត្តាស្នូល ដើម្បីរីកសាយភាយបំណងប្រាថ្នារបស់បក្ស និងរដ្ឋចំពោះយុវជន។ មិត្តយុវជនទាំងអស់ចាំបាច់ត្រូវហាត់ពត់លត់ដំខ្លួន ដើម្បីបំពេញ បេសកកម្មរបស់យុវជនឱ្យបានល្អ។ បក្សបានដាក់ចេញគោលដៅដល់ឆ្នាំ ២០៤៥ គឺកសាងប្រទេសវៀតណាមអភិវឌ្ឍន៍ប្រកបដោយវិបុលភាព និងខ្លាំងមាំមួន។ ដូច្នេះហើយ មិត្តទាំងអស់គ្នាត្រូវជាអ្នកត្រួសត្រាយផ្លូវ ដើម្បីអនុវត្តន៍បំណងប្រាថ្នានេះ។ តាមនោះ យើងត្រូវឈានឡើង ធ្វើការផ្លាស់ប្ដូរថ្មី និងលើកកម្ពស់លទ្ធភាពរបស់ខ្លួនឥតឈប់ឈរ ដើម្បីឆ្លើយតបនឹងតម្រូវការ និងភារកិច្ចថ្មីផងដែរ”។

នាថ្ងៃទី ១៩ ឧសភាដដែល មជ្ឈឹមសម្ព័ន្ធយុវជនហូជីមិញបានរៀបចំសន្និបាតលើកតម្កើងគំរូឆ្នើមៗក្នុងការសិក្សារៀនសូត្រ និងធ្វើតាមគំរូសីលធម៌ រចនាបទលោកប្រធានហូជីមិញនៅស្ថាប័នមជ្ឈឹមសម្ព័ន្ធយុវជនឆ្នាំ ២០២២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ