អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជាផ្លូវការនៅសាធារណរដ្ឋក្រិក

(VOVWORLD) - តបតាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou  អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋក្រិក ចាប់ពីថ្ងៃទី ៣១ តុលា ដល់ថ្ងៃទី ២ វិច្ឆិកា។
អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជាផ្លូវការនៅសាធារណរដ្ឋក្រិក - ảnh 1  អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan និងប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou (រូបថត៖ VNA)

នាថ្ងៃទី ១ ខែវិច្ឆិកា ក្នុងជំនួបទ្វេភាគី អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan និងប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou បានឯកភាពគ្នាបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ និងជំនួបប្រាស្រ័យគ្រប់ជាន់ថ្នាក់ ជាពិសេសគឺកម្រិតខ្ពស់ សំដៅតម្រង់ទិសដៅ នាំទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព ពិពិធកម្ម ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ និងទេសចរណ៍។ ប្រធានាធិបតីក្រិកបានប្រកាសការសម្រេចចិត្តផ្ដល់វ៉ាក់សាំង AstraZeneca ចំនួន ២៥0 000 ដូស ជូនវៀតណាម។

ភាគីទាំងពីរបានអះអាងការគាំទ្រចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី មិនប្រើប្រាស់ ឬគម្រាមកំហែងប្រើប្រាស់កម្លាំងអាវុធ ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសន្តិសុខ សុវត្តិភាពនាវាចរណ៍ គោរពច្បាប់អន្តរជាតិ និង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជាផ្លូវការនៅសាធារណរដ្ឋក្រិក - ảnh 2 អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan ជួបសំណេះសំណាលជាមួយអាណិកជនវៀតណាម (រូបថត៖ VNA)

នាថ្ងៃដដែល នៅក្នុងជំនួបជាមួយអនុប្រធានរដ្ឋសភាក្រិក លោក Charalampos Athanasiou នោះ អនុប្រធានរដ្ឋវៀតណាមបានស្នើឲ្យរដ្ឋសភាក្រិកបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្ដាកិច្ចព្រមព្រៀង ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ អនុប្រធានរដ្ឋសភាក្រិកបានអះអាងពីការគោរពទំនាក់ទំនងជាមួយវៀតណាម គាំទ្រទំនាក់ទំនងទ្វេភាគីវៀតណាម - ក្រិក ក៏ដូចជាទំនាក់ទំនងរវាងវៀតណាម ជាមួយសហភាពអឺរ៉ុប (EU) ហើយនឹងរួមជាមួយរដ្ឋាភិបាលក្រិកខិតខំប្រឹងប្រែងជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ទាំងនៅក្របខ័ណ្ឌទ្វេភាគី ក៏ដូចជានៅបណ្ដាវេទិកាពហុភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ