អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអគ្គសវនកររបស់រាជ្យវង្សានុវង្សប៊ុយតង់
(VOVworld) - នារសៀលថ្ងៃទី៥ សីហា អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី
Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយអគ្គសវនកររបស់រាជ្យវង្សានុវង្ស
ប៊ុយតង់លោក Dasho Ugen Chewang ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។
នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា តាំងពីពេលបង្កើតទំនាក់ទំ
នងកាទូតនាថ្ងៃទី១៩មករា ឆ្នាំ២០១២កន្លងមក សវនកម្មរដ្ឋវៀតណាមនិងសវនកម្ម
រាជ្យវង្សានុវង្សប៊ុយតង់ បានបង្កើតទំនាក់ទំនងសហប្រតិបតិ្តការយ៉ាងសកម្ម តាមរយៈ
ការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និងចែករំលែកបទពិសោធន៍ក្នុងវិស័យសវនកម្ម
សាធារណៈជាដើម។លោកស្រីជឿជាក់ថា នាពេលខាងមុខ ទំនាក់ទំនងរវាងប្រទេស
ទាំង២និយាយរួមក៏ដូចជារវាងស្ថាប័នសវនកម្មជាតិទាំង២និយាយដោយឡែក នឹង
អភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាព តាមនោះបង្កើនចំណងមិត្តភាពនិងការយល់ដឹង
គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំង២។
|
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ក្នុងជំនួបសន្ទនា
ជាមួយអគ្គ សវនកររបស់រាជ្យវង្សានុវង្សប៊ុយតង់លោក Dasho Ugen Chewang |
រីឯខ្លួនវិញ លោក Dasho Ugen Chewang មានគោលបំណងថា នាពេលខាងមុខ ស្ថាប័នសវនកម្មរដ្ឋវៀតណាមនិងស្ថាប័នសវនកម្មរាជ្យវង្សានុវង្សប៊ុយតង់ និងបន្ត
បង្កើនកិច្ចសហប្រិតបត្តិការ ការផ្លាស់ប្ដូរគណៈប្រតិភូនិងចែករំលែកបទពិសោធន៍
ក្នុងវិស័យឯកទេសថែមទៀត៕