អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអនុប្រធានសភាជាន់ទាបឈីលី

អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអនុប្រធានសភាជាន់ទាបឈីលី - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ)និង
អនុប្រធានសភាជាន់ ទាបឈីលីលោកស្រី Denise Pascal Allende​ (រូបថត៖TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី៣១ មិនា នៅអគារដ្ឋសភា អនុប្រធានរដ្ឋសភាវៀតណាម
លោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយអនុប្រធានសភាជាន់ ទាបឈីលីលោកស្រី Denise Pascal Allende ដែលកំពុងបំពេញទស្សនកិច្ចការងារនៅ
វៀតណាម។នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាម យកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការជា
មួយប្រទេសអាមេរិកឡាទីននានា ក្នុងនោះមានឈីលីផង។លោកស្រីបានស្នើរថា
នាពេល ខាមុខ បណ្ដាស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំង២គាំទ្រនិងលាតត្រដាង
អនុវត្តវិធានការ នានា សំដៅបង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-
ឈីលី ជំរុញដំណើរ ទស្សនកិច្ចគ្នាទៅវិញទៅមករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់និង
គ្រប់ជាន់ថ្នាក់។ទន្ទឹមនឹងនោះ លើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបតិ្ត
ការទ្វេភាគី បង្កើនកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិការពហុភាគី
នានាផងដែរ។លោកស្រី Nguyen Thi Kim Ngan មានបំណងដែរថា ឈីលីបន្តគាំទ្រ
វៀតណាមចុះឈ្មោះក្នុងក្រុមប្រឹក្សា សន្តិសុខអ.ស.ប អាណត្តិ២០២០-២០២១ និងក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមអ.ស.ប អាណតិ្ត២០១៦-២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ