|
អនុប្រធានរដ្ឋសភា Nguyen Thi Kim Nganបានមកចូលរួមពិធីប្រគល់កែវទឹកដោះគោចំនួន៤ម៉ឺនកែវឲ្យកុមារក្រីក្រ កុមារគ្រួសារគោលនយោបាយនៅស្រុកកោះ Phu Quoc (kiengiang.gov.vn) |
VOV-ក្នុងឱកាសរំលឹកខួបលើកទី៦៦ទិវាយុទ្ធជនពិការយុទ្ធជនពលី(ទី២៧
កក្កដា) នាថ្ងៃទី២២កក្កដា អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi
Kim Ngan រួមជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang បានមកអូធធូបនៅឈានបនដ្ឋាន
យុទ្ធជនពលី ទស្សនាមណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រពន្ធនាគារ Phu Quoc ទៅ
សាកសួរសុខទុក្ខនិងជូនអំណោយបណ្ដាគ្រួសារគោលនយោបាយគំរូនៅស្រុក
កោះ Phu Quoc (ខេត្ត Kien Giang)។ ក្នុងឱកាសនេះដែរ អនុប្រធានរដ្ឋសភា Nguyen
Thi Kim Ngan រួមជាមួយលោក Doan Mau Diep អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជន
ពិការនិងសង្គមកិច្ច ថ្នាក់ដឹកនាំខេត្ត Kien Giang បានមកចូលរួមពិធីប្រគល់កែវទឹក
ដោះគោចំនួន៤ម៉ឺនកែវឲ្យកុមារក្រីក្រ កុមារគ្រួសារគោលនយោបាយនៅស្រុកកោះ
Phu Quoc ផងដែរ៕