អនុប្រធានរដ្ឋសភាវៀតណាមទៅសាក់សួរសុខទុក្ខនិងជូនអំណោយនៅមន្ទីពេទ្យបេះដូងហាណូយ
|
អនុប្រធានរដ្ឋសភាវៀតណាមទៅសាក់សួរសុខទុក្ខនិងជូនអំណោយនៅមន្ទីពេទ្យបេះដូងហាណូយ( http://www.na.gov.vn/) |
(VOV)_នារសៀលថ្ងៃទី១៧កក្កដា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម
លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមកម្មវិធីជួបមុខ វះកាត់ឥតគិតថ្លៃ
ចំពោះ កុមារមានជំងឺបេះដូងតាំងពីកំណើត និងទៅសាកសួរសុខទុក្ខ ជូន អំណោយ ចំពោះកុមារនានាដែលកំពុងព្យាបាលជំងឺនៅមន្ទីពេទ្យបេះដូងហាណូយ។ ថ្លែងមតិ
នៅទីនេះ អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានសម្ដែងនូវក្តីសប្បាយរីករាយ ដោយសារ បន្ទាប់ពីពិធីនេះ កុមារចំនួន៦០នាក់ នឹងបានវះកាត់ ព្យាបាលជំងឺបេះដូង។
ទន្ទឹមនឹងនោះ លោកស្រីក៏បានសម្ដែងនូវគោលបំណងថា÷ បន្ទាប់ពីការវះកាត់នេះ
កុមារនានានឹង សះល្បឿយឡើងវិញយ៉ាងឆាប់ៗ និងមានសុខភាពល្អដើម្បីទៅរៀន។ ក្នុងឱកាសនេះដែរ អនុប្រធានរដ្ឋសភា Nguyen Kim Ngan ក៏បានថ្លែងអំណរគុណចំពោះ
បណ្ដាអង្គការ បុគ្គលនៅក្នុងនិងក្រៅប្រទេសដែលបានជួយឧបត្ថម្ភកុមារមានជំងឺដែល មានស្ថានភាពលំបាក់ក្នុងរយះពេលកន្លងទៅ និងសង្ឃឹមថា÷បណ្ដាអង្គការ បុគ្គលនៅ ក្នុងនិងក្រៅប្រទេសបន្តរួមដៃជួយឧបត្ថម្ភកុមារមានជំងឺនានា ពិសេសគឺប្អូនៗ មានជំងឺ បេះដូងពីកំណើត៕