អនុប្រធានរដ្ឋសភាវៀតណាមបានទៅបំពេញទស្សនកិច្ចការងារនៅអេស្បាញ
(VOV) /  
|
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (VOV) |
VOV-ទទួលសេចក្តីអញ្ជើញរបស់ថ្នាក់ដឹកនាំរដ្ឋសភាអេស្បាញ អនុប្រធាន
រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមមកបំពេញទស្សនកិច្ចការងារនៅអេស្បាញចាប់ពីថ្ងៃទី៧
ដល់ថ្ងៃទី១១កញ្ញា។ នាថ្ងៃទី៩កញ្ញានៅរដ្ឋធានី Madrid អនុប្រធានរដ្ឋសភា Nguyen
Thi Kim Ngan បានជួបសន្ទនាជាមួយអនុប្រធានទី១រដ្ឋសភាអេស្បាញលោកស្រី
Celia Villalobos និងអនុប្រធានព្រឹទ្ធសភាអេស្បាញលោក Juan Jose Lucas។ នៅ
បណ្ដាជំនួបសន្ទនា អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងថា
វៀតណាមយកចិត្តទុកដាក់ដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអេស្បាញ។
ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរបានអះអាងថា នឹងធ្វើអស់ពីកំលាំងកាយ
ចិត្តដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការពូនជ្រំឲ្យចំណងមិត្តភាពរវាងប្រទេស
ទាំងពីរ ប្រជាជាតិទាំងពីរវៀតណាម-អេស្បាញទទួលបានសមិទ្ធិថ្មី។ ភាគីទាំងពីរ
បានឯកភាពបន្តពង្រីកយន្តការពិគ្រោះនិងសហការជិតស្និទ្ធជាមួយគ្នានៅបណ្ដា
វេទិការពហុភាគីដូចជាសម្ព័ន្ធភាពអន្តរសភាពិភពលោក (IPU) វេទិការដៃគូព្រឹទ្ធ
សភាអាស៊ី-អឺរ៉ុប (ASEP) ដើម្បីសន្តិភាពឯករាជ្យប្រជាជាតិ អភិវឌ្ឍន៍និងវឌ្ឍន៍
ភាពសង្គម៕
-VOV