អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu ជួបសំណេះសំណាលជាមួយគណៈប្រតិភូអតីតគ្រូបង្រៀនវៀតណាមនៅថៃ

(VOVWORLD) -នាថ្ងៃទី ១០ តុលា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូអតីតគ្រូបង្រៀនវៀតណាមនៅថៃ។
អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu ជួបសំណេះសំណាលជាមួយគណៈប្រតិភូអតីតគ្រូបង្រៀនវៀតណាមនៅថៃ - ảnh 1អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu
ជួបសំណេះសំណាលជាមួយគណៈប្រតិភូអតីតគ្រូបង្រៀនវៀតណាមនៅថៃ 

នាថ្ងៃទី ១០ តុលា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូអតីតគ្រូបង្រៀនវៀតណាមនៅថៃ។ នៅទីនេះ លោក Uong Chu Luu បានបានអះអាងថា បក្ស និងរដ្ឋជានិច្ចកាលគោរពការរួមចំណែកជាវិជ្ជមាននៃអាណិកជនវៀតណាមនៅថៃ ក្នុងការអភិរក្សវប្បធ៌ ហើយរក្សាភាសាជាតិនៅឯបរទេស។ តាមរយៈសកម្មភាពបង្រៀននៃបងប្អូននោះ បានរួមចំណែកជាក់ស្តែងសម្រាប់ចំណងមិត្តភាព ទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរ ហើយជាស្ពានតភ្ជាប់មិត្តភាពវប្បធម៌រវាងប្រទេសទាំងពីរ វៀតណាម - ថៃ។

វីឯខ្លួនវិញ អតីតគ្រូបង្រៀនបានស្នើឲ្យបក្ស និងរដ្ឋបង្កលក្ខណៈងាយស្រួលសម្រាប់កូនចៅអាណិកជនវៀតណាមនៅថៃ ដែលជាជំនាន់ទី ២ ទី ៣ អាចមានសញ្ជាតិវៀតណាម ដើម្បីងាយស្រួលក្នុងការរួមចំណែកសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។ ព្រមទាំង បន្តរៀបចំដំណើរទៅស្រុកកំណើតសម្រាប់ជំនាន់គ្រូបង្រៀនដែលកំពុងមានការរួមចំណែកសំខាន់ៗក្នុងការរក្សាភាសាវៀតណាមនៅថៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ