អនុប្រធានរដ្ឋសភាវៀតណាមលោក UONG CHU LUU ទទួលជួបសន្ទនាជាមួយគណៈប្រតិភូចិន
|
អនុប្រធានរដ្ឋសភា UONG CHU LUU ទទួលជួបសន្ទនាជាមួយបណ្ឌិត Wa Wa (TTXVN) |
(VOV)_នារសៀលថ្ងៃទី២២តុលា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀត
ណាម និងជាប្រធានគណៈកម្មាធិការសន្តិភាពវៀតណាម លោក Uong Chu Luu
បានជួបសន្ទនាជាមួយគណៈប្រតិភូសម្ព័ន្ធសមាគមប្រជាជនចិនដើម្បីសន្តិភាពនិង
កាត់បន្ថយសព្វាវុធ ( He Cai )ដឹកនាំដោយបណ្ឌិត Wa Wa អគ្គលេខាធិការរង ដែល
កំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។
នៅទីនេះ អនុប្រធានរដ្ឋសភា Uong Chu Luu បានសម្ដែងគោលបំណងថា៖ទំ
នាក់ទំនងរវាងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសន្តិភាពវៀត
ណាម និងសម្ព័ន្ធសមាគម He Cai រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងជិតខាង
ល្អ មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ លោក Uong Chu Luu ក៏បានអះអាង
ថា៖វៀតណាមមានគោលបំណងរួមជាមួយចិន ពង្រឹងនិងពង្រីកដោយឥតឈប់ឈរ
ទំនាក់ទំនងដៃគូសហប្រតិបត្តិការលើគ្រប់វិស័យ។ ស្ដីពីបញ្ហានៅលើសមុទ្រខាង
កើត បណ្ដាជំលោះនិងការខ្វែងគំនិតត្រូវដោះស្រាយតាមរយៈការចរចារ ដោះ
ស្រាយដោយសន្តិវិធី ផ្អែកទៅលើការគោរពច្បាប់អន្តរជាតិ ការព្រមព្រៀងរវាងថ្នាក់
ដឹកនាំបក្សនៃប្រទេសទាំងពីរដែលបានចុះហត្ថលេខា។ អនុប្រធានរដ្ឋសភាវៀត
ណាមក៏បានសម្ដែងជំនឿជឿជាក់ថា៖ ដោយបេសកកម្មរក្សារសន្តិភាព គណៈកម្មា
ធិការសន្តិភាពវៀតណាម និងសម្ព័ន្ធសមាគម He Cai ចិននឹងពង្រីកតួនាទីសកម្ម
ក្នុងការរួមចំណែកបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលខាងមុខនេះ។
នាថ្ងៃនេះដែរ នៅទីក្រុងហាណូយ អនុប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀត
ណាម លោកស្រី Hoang Thi Hoang Van និងអនុប្រធានសមាគមមិត្តភាពវៀតណាម-ចិន លោក Bui Hong Phuc បានជួបសន្ទនាជាមួយគណៈប្រតិភូសម្ព័ន្ធសមាគម He
Cai ផងដែរ៕