អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅជប៉ុន
(VOVWORLD) -នាថ្ងៃទី ៣ កក្ដដា កណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយ អនុប្រធានរដ្ឋសភាលោក Uong Chu Luu ចាប់ផ្ដើមបំពេញទស្សនកិច្ចការងារនៅជប៉ុន។
អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu |
នាថ្ងៃទី ៣ កក្ដដា កណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយ អនុប្រធានរដ្ឋសភាលោក Uong Chu Luu ចាប់ផ្ដើមបំពេញទស្សនកិច្ចការងារនៅជប៉ុន។ ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូមានជំនួបធ្វើការជាមួយវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយជប៉ុន (GIPS) ទស្សនាស្ថានទូតវៀតណាមប្រចាំនៅជប៉ុន។
នៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយជប៉ុន លោក Uong Chu Luu បានជួបធ្វើការជាមួយប្រធានវិទ្យាស្ថានលោក Akihiko Tanaka និងមានជំនួបជាមួយ សាស្រ្តាចារ្យលោក Masahiro Horie នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ថ្នាក់ដឹកនាំជាន់ខ្ពស់សកលលោក និងជាអតីតអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងផ្សព្វផ្សាយជប៉ុន ដើម្បីស្វែងយល់ស្ដីពីខឿននយោបាយជប៉ុនបទពិសោធកំណែទម្រង់ ផ្លាស់ប្ដូរថ្មី និងគ្រប់គ្រងសាធារណៈរបស់រដ្ឋាភិបាលជប៉ុន។ នៅទីនេះ លោក Uong Chu Luu មានក្ដីសង្ឈឹមថា ដោយមានមុខងារជាប្រធាន វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយជប៉ុននោះ លោក Akihiko Tanaka នឹងជំរុញទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាងជប៉ុននិង វៀតណាមប្រកបដោយប្រសិទ្ធភាពថែមទៀតនាពេលខាងមុខ។
រីឯខ្លួនវិញ លោក Akihiko Tanaka បានឲ្យដឹងថា នឹងបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយជប៉ុនជាមួយស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម។
អញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅ ជប៉ុន លោក Uong Chu Luu បានឲ្យដឹងថា រដ្ឋសភាវៀតណាមបានបន្តរួមចំណែកតាមរយៈការអនុម័តច្បាប់សំខាន់ៗជាច្រើន កែលម្អបរិយាកាសវិនិយោគ បង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស ក្នុងនោះមានវិនិយោគិនជប៉ុន។ លោកមានបំណងថាស្ថានទូតវៀតណាមប្រចាំនៅជប៉ុននឹងបន្តធ្វើជាស្ពានតភ្ជាប់ទាក់ទាញទុនវិនិយោគពីជប៉ុនសម្រាប់បណ្ដាគម្រោងការណ៍ធំៗនេះ។
នាថ្ងៃទី ៣ កក្ដដា ដដែល លោក Uong Chu Luu បានអញ្ជើញទៅទស្សនាសម្ព័នក្រុមហ៊ុន Canon របស់ជប៉ុន។
នាថ្ងៃដដែល អនុប្រធានរដ្ឋសភាលោក Uong Chu Luu បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសភាជាន់ទាប់ និងព្រឹទ្ធសភាជប៉ុនផងដែរ៕