អនុប្រធានរដ្ឋសភាវៀតណាមអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Dak Lak

អនុប្រធានរដ្ឋសភាវៀតណាមអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Dak Lak - ảnh 1
លោកស្រី Tong Thi Phong ទទួលយកការផ្ដល់យោបល់របស់អ្នកបោះឆ្នោត

(VOVworld) - ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ តុលា អនុប្រធានរដ្ឋសភាវៀតណាម
លោកស្រី Tong Thi Phong រួមជាមួយគណៈប្រតិភូសមាជិកសភាខេត្ត Dak Lak បាន
ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅក្នុងខេត្ត។ថ្លែងមតិនៅទីនេះ លោក ស្រី Tong
 Thi Phong បានថ្លែងអំណរគុណដល់ការផ្ដល់យោបល់ លើកសំណើរ របស់អ្នកបោះ
ឆ្នោត ហើយសន្យាថា នឹងឆ្លុះបញ្ចាំងជូនរដ្ឋសភានៅសម័យប្រជុំ ខាងមុខ។លោក
ស្រី Tong Thi Phong បានអះអាងថា បក្សនិងរដ្ឋបានប្រមូលផ្ដុំ បញ្ជាំណែនាំសំដៅ
បង្កើតការស្រុះចិត្តគំនិត ឯកភាពសង្គមខ្ពស់ក្នុងប្រជាជន រួម ចំណែកអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម លើកកំពស់គុណភាពជីវភាពរស់នៅសំរាប់ ប្រជាជន។លោកស្រី
អនុប្រធានរដ្ឋសភាក៏បានស្នើរឲ្យខេត្ត Dak Lak បន្តពង្រីក លក្ខណៈប្រជាធិបតេយ្យ
កម្លាំងមហាសាមគ្គីភាពប្រជាជនទាំងមូល កសាងខេត្ត Dak Lak អភិវឌ្ឍន៍លើគ្រប់
ជ្រុងជ្រោយដើម្បីក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច សង្គមនៃតំបន់ខ្ពង់រាបភាគ
កណ្ដាលយ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ