អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty បំពេញទស្សនកិច្ចការងារនៅទី ក្រុងញូវយ៉កដោយជោគជ័យ
(VOVWORLD) - អនុវត្តកម្មវិធីកិច្ចការបរទេសឆ្នាំ២០១៨របស់រដ្ឋសភាពវៀតណាម គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយ អនុប្រធានរដ្ឋសភាលោក Do Ba Ty បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងញូរយ៉ក(ប្រទេស អាមេរិក) ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ ខែកក្កដា។
អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty និង អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Patrick Shanahan |
ដំណើរទសន្សកិច្ចលើកនេះសំដៅលើការផ្ទៀងស្តាប់បំណងប្រាថ្នារបស់ កម្មភិបាល វៀតណាមដែលកំពុងធ្វើការនៅទីក្រុងញូវយ៉ក ព្រមទាំងផ្លាស់ប្តូរជា មួយមិត្តភ័ក្តិជិតស្នីទអាមេរិកដែលមានទំនាក់ទំនងជាមួយវៀតណាម។ ក្នុងជំនួប ជាមួយកម្មភិបាលគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ និងស្ថាប័ន តំណាងវៀតណាមប្រចាំនៅទីក្រុហញូវយ៉ក លោក Do Ba Ty បានឲ្យ ដឹងថា រដ្ឋសភាវៀតណាមបានកំពុងនិងជានិច្ចកាលជួយឧបត្ថម្ភ យ៉ាងសកម្មដល់ ស្ថាប័នតំណាងរបស់វៀតណាមនៅឯបរទេស។ ក្នុងជំនួប ជាមួយមិត្តភ័ក្តអាមេរិក ដែលមានភាពជិតស្នីទជាមួយវៀតណាម លោក Do Ba Ty បានរលឹកឡើងវិញ នូវចំណុចសំខាន់ៗក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរ វាងវៀតណាមនិងអាមេរិក ដោយសង្កត់ធ្ងន់លើសមិទ្ធិផលដ៏លេចធ្លោក្នុង ទំនាក់ទំនងនៃប្រទេសទាំងពីរ នាពេលថ្មីៗនេះ។ មិត្តភក្តិអាមេរិកក៏បាន លើកឡើងសំណើរមួយចំនួនដើម្បីជួយ ឲ្យវៀតណាមមានយុទ្ធសាស្ត្រត្រឹម ត្រូវក្នុងទំនាក់ទំនងរវាងវៀតណាមនិង អាមេរិកផងដែរ៕