អនុប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan ជួបប្រាស្រ័យតំណាងច្នៃប្រឌិតវ័យក្មេង
|
រូបថតៈ Internet |
(VOVworld)-នាព្រឹកថ្ងៃទី១៨វិច្ឆិកានៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀត
ណាម Nguyen Thi Kim Ngan បានជួបប្រាស្រ័យជាមួយតំណាងយុវជនដែល
មានប្រធានបទ និងផលិតផលច្នៃប្រឌិតត្រូវបានលើកដំកើងនៅ Festival ច្នៃ
ប្រឌិតវ័យក្មេងទូទាំងប្រទេសលើកទី៥ដែលបានរៀបចំឡើងដោយមជ្ឈឹមសម្ព័ន្ធ
យុវជនកុម្មុយនិស្តហូជីមិញ។ ថ្លែងមតិក្នុងពិធី អនុប្រធានរដ្ឋសភា Nguyen Thi
Kim Ngan បានលើកដំកើង និងវាយតម្លៃ ខ្ពស់រាល់ប្រធានបទ សំណង់វិទ្យា
សាស្រ្តរបស់យុវជន។ លោកស្រី Nguyen Thi Kim Ngan ចាត់ទុកថា៖
“ខ្ញុំស្នើមជ្ឈឹមសម្ព័ន្ធយុវជនបន្តដឹកនាំអង្គកាសម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់
បង្កលក្ខណៈងាយស្រួលបំផុត ពង្រីកយ៉ាងខ្លាំងក្លាបញ្ញា កម្លំាងវ័យក្មេង
ការច្នៃប្រឌិតរបស់យុវជនកុមារជំទង់ទូទាំងប្រទេស។ទន្ទឹមនឹងនោះ យុវ
ជនគំរូទាំងឡាយពង្រីករាល់ស្នាដៃដែលទទួលបានរួមជាមួយបក្សទាំង
មូលប្រជាជនទាំងមូលអនុវត្តន៌ប្រកបដោយជោគជ័យរាល់គោលដៅ
ដែលបក្សនិងរដ្ឋបានដាក់ចេញ៕