អនុប្រធានរដ្ឋសភា៖ លើកកំពស់ប្រសិទ្ធភាពពន្លឿនពាណិជ្ជកម្មពន្លឿនវិនិយោគ
|
លោកស្រី Nguyen Thi Kim Ngan អនុប្រធានរដ្ឋសភាបានចូលរួមពិធីបើកសម័យប្រជុំលើកទី១១ក្រុមប្រឹក្សាប្រជាជនខេត្ត Ben Tre (VOV) |
Vovworld-នាព្រឹកថ្ងៃទី៨ធ្នូ លោកស្រី Nguyen Thi Kim Ngan អនុប្រធានរដ្ឋ
សភាបានចូលរួមពិធីបើកសម័យប្រជុំលើកទី១១ក្រុមប្រឹក្សាប្រជាជនខេត្ត Ben Tre។
ថ្លែងមតិនៅសម័យប្រជុំនេះ អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានលើក
ច្បាស់ថា ឆ្នាំ២០១៥ ស្ថាប័នផ្នែកប្រជាជនគ្រប់ស្រទាប់ត្រូវមានការខំប្រឹងប្រែងច្រើន
ថែមទៀតដើម្បីសំរេចគោលដៅភារកិច្ចនៃឆ្នាំ២០១៥។ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមយកចិត្តទុកដាក់លើកកំពស់ប្រសិទ្ធភាពពន្លឿនពាណិជ្ជកម្មពន្លឿនវិនិយោគ។
ផ្លាស់ប្តូរការត្រិះរិះការយល់ដឹងរបស់ប្រជាជនក្នុងការរៀបចំផលិតកម្មនិងពង្រីក
កំលាំងផ្ទៃក្នុងឧត្តមភាពរបស់ខេត្ត។
ក្នុងឱកាសនេះដែរអនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានលើកឡើង
លទ្ធផលលេចធ្លោនៃសម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនីតិកាលទី១៣ លើក
ឡើងសមិទ្ធិមួយចំនួនអំពីសេដ្ឋកិច្ចសង្គមនៃប្រទេសជាតិរាល់បញ្ហាដែលង្នកបោះ
ឆ្នោតយកចិត្តទុកដាក់៕