អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ទៅបំពេញទស្សនកិច្ចនៅដាណឺម៉ាក

អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ទៅបំពេញទស្សនកិច្ចនៅដាណឺម៉ាក - ảnh 1
អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ទៅបំពេញទស្សនកិច្ចនៅដាណឺម៉ាក

(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រដាណឺម៉ាក 
នារសៀលថ្ងៃទី៦តុលា អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong មាន
ជំនួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសដាណឺម៉ាក លោក Kristian Jensen  នៅទីក្រុង Copenhagen។ នៅទីនេះ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បាន
អបអរសាទរការដែលភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និងរួម
សហការជិតស្និទនៅវេទិកាពហុភាគី។ ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ 
ផ្លាស់ប្តូរសេដ្ឋកិច្ចទ្វេភាគី កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង។ អនុប្រធានរដ្ឋសភាក៏បានស្នើ
​អោយរដ្ឋាភិបាលដាណឺម៉ាក  បន្តអនុវត្តយុទ្ធសាស្ត្រកំណើនចំពោះវៀតណាម បន្ទាប់​ពី
ឆ្នាំ ២០១៦ និងបង្កលក្ខណះងាយស្រួលសំរាប់អង្គភាពអាជីវកម្មដាណឺម៉ាកបង្កើន​វិនិ
យោគនៅវៀតណាម។

          នារសៀលថ្ងៃដដែល អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong មានជំនួប
សន្ទនាជាមួយអនុប្រធានទីមួយ រដ្ឋសភាដាណឺម៉ាក  លោក Henrik Dam Kristensen៕

ប្រតិកម្មទៅវិញ

ផ្សេងៗ