អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញទៅបំពេញការងារនៅខេត្ត Thai Nguyen

(VOVWORLD)-នាព្រឹកថ្ងៃទី១១ មករា ក្រុមការងារនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដឹកនាំដោយលោកស្រី Tong Thi  Phong អនុប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញទៅដាក់កម្រងផ្កា អូជធុបនៅវិមានរំលឹកអនុស្សាវរីយ៍លោកប្រធានហូជីមិញ នៅខេត្ត Thai Nguyen 
អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញទៅបំពេញការងារនៅខេត្ត Thai Nguyen - ảnh 1អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញទៅបំពេញការងារនៅខេត្ត Thai Nguyen 

នាព្រឹកថ្ងៃទី១១ មករា ក្រុមការងារនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយលោកស្រី Tong Thi  Phong អនុប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញទៅដាក់កម្រងផ្កា អូជធុបនៅវិមានរំលឹកអនុស្សាវរីយ៍លោកប្រធានហូជីមិញ នៅខេត្ត Thai Nguyen (ភាគខាងជើងវៀតណាម)។ នៅទីនេះ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានប្រគល់ទឹកប្រាក់ចំនួន២៥ពាន់លានដុង សំរាប់គណៈកម្មាធិការប្រជាជនស្រុក Dai Tu ដើម្បីរួមចំណែកជួយឧបត្ថម្ភកសាងផ្ទះមេត្តាធម៌សំរាប់យុវជនមានស្ថានភាពលំបាក ប្រគល់អំណោយ៥ចំណែកសំរាប់គ្រួសារគោលនយោបាយនៅក្នុងតំបន់ និងអំណោយមួយចំនួនទៀតសំរាប់គណៈកម្មការគ្រប់គ្រងមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ-ជីវចម្រុះសុវត្ថិភាព Dinh Hoa ផងដែរ។

          ក៏ក្នុងថ្ងៃទី១១ដដែល អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញទៅទស្សនានិងធ្វើការនៅសាលាជាន់ខ្ពស់សេដ្ឋកិច្ច-ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា Thai Nguyen ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ