អនុប្រធានរដ្ឋសភា លោក Do Ba Ty ទទួលជួបជាមួយប្រធានក្រុមសមាជិកសភា មិត្តភាពថៃ-វៀតណាម
|
អនុប្រធានរដ្ឋសភា លោក Do Ba Ty ទទួលជួបជាមួយប្រធានក្រុមសមាជិកសភាមិត្តភាពថៃ-វៀតណាមលោក Sakchai Tanaboonchai |
(VOVworld)-នៅក្នុងពិធីជួបសន្ទនាជាមួយប្រធានក្រុមសមាជិកសភាមិត្តភាពថៃ
វៀតណាមនារសៀលថ្ងៃទី៨មិនានោះ អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba
Ty បានសម្តែងក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងយ៉ាងល្អប្រសើររវាងស្ថាប័ន
តាក់តែងច្បាប់នៃប្រទេសទាំងពីរនាពេលកន្លងទៅ។លោកឲ្យដឹងថែមទៀតថា ក្នុង
ឆ្នាំ២០១៧នេះ វៀតណាមនិងថៃនឹងបន្តអនុវត្តសកម្មភាពសហប្រតិបត្តិការទ្វេភាគី
ជាច្រើន សំដៅបង្កើនថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
លោក Do Ba Ty ក៏បានស្នើឲ្យភាគីទាំងពីរ បន្តជម្រុញការជួបប្រាស្រ័យសិល្បៈ
ព្រម ទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ក្នុងនោះមានការអភិរក្ស
និង ពង្រីកមណ្ឌលកេរិ៍ដំណែលលោកប្រធានហូជីមិញនៅថៃផងដែរ។
រីឯខ្លួនវិញ ប្រធានក្រុមសមាជិកមិត្តភាពថៃ-វៀតណាម លោក Sakchai
Tanaboonchai បានសម្តែងគោលបំណងថា ក្រុមសមាជិកសភានៃប្រទេសទាំងពីរ
បន្តពង្រឹងនិងពង្រីកនូវសមិទ្ធិដែលទទួលបានទាំងនោះ ព្រមទាំងមានសម្លេងរួម
ក្នុងការ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ខ្ពស់និងគណៈកម្មាធិការគ្រប់ជាន់ថ្នាក់៕