អនុប្រធានរដ្ឋសភា លោក Phung Quoc Hien បំពេញទស្សនកិច្ចនិងធ្វើការនៅប្រទេសហុងគ្រី

(VOVWORLD) - នាថ្ងៃទី ៣០ ខែកញ្ញា នៅទីស្នាក់ការនៃរដ្ឋសភាហុងគ្រី អនុប្រធានរដ្ឋសភាវៀតណាម លោក Phung Quoc Hien និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានជួបពិភាក្សាការងារជាមួយអនុប្រធានរដ្ឋសភាហុងគ្រី លោក Jakab Istvan។ 
អនុប្រធានរដ្ឋសភា លោក Phung Quoc Hien បំពេញទស្សនកិច្ចនិងធ្វើការនៅប្រទេសហុងគ្រី - ảnh 1អនុប្រធានរដ្ឋសភាលោក Phung Quoc Hien បានចូលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាហុងគ្រីលោក Kover Lasvlo 

នៅទីនេះ អនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានមានប្រសាសន៍ថា រដ្ឋសភាវៀតណាមចង់ពង្រឹងនិងពង្រីកចំណងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិ បត្តិការពហុភាគីរវាងប្រទេសទាំងពីរ។ អនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានស្នើអោយហុងគ្រីនឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - EU (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA) អោយបានឆាប់ៗ ដើម្បីបង្កើតជាកម្លាំងចលករ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជ កម្ម វិនិយោគវៀតណាម - សហភាពអឺរ៉ុប និងវៀតណាម - ហុងគ្រី។ អនុប្រធានរដ្ឋ សភាបានស្នើអោយភាគីទាំងពីរ ជំរុញថែមទៀត ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិ យោគ ជាពិសេស តភ្ជាប់កិច្ចសហប្រតិបត្តិការលើវិស័យដែលហុងគ្រីមានឧត្តមភាព ដូចជាការអប់រំ សុខភាព គីមីវិទ្យា ឱសថ ការគ្រប់គ្រងធនធានទឹក ការការពារបរិស្ថាន ផលិតកម្មកសិកម្ម ឧស្សាហកម្មកែច្នៃ និងវិស្វកម្មមេកានិច ជាដើម។

ទាក់ទងនឹងបញ្ហាសន្តិសុខ សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍នៅសមុទ្រខាងកើត អនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានលើកឡើងថា ស្ថាន ភាព នៅសមុទ្រខាងកើតនាពេលកន្លងមក មានភាពតានតឹងហើយវៀតណាមបានបន្តអនុវត្តវិធីសាស្ត្រ ដោះស្រាយជម្លោះដោយសន្តិវិធី  ស្របតាមច្បាប់អន្តរជាតិ។ វៀតណាមសូមស្វាគមន៍គោលជំហររបស់ហុងគ្រីនិងសហភាពអឺរ៉ុប លើបញ្ហាសមុទ្រខាងកើតនិងសន្តិសុខក្នុងតំបន់ ហើយមានបំណងចង់បន្តទទួលការគាំទ្ររបស់ ហុងគ្រី ចំពោះទស្សនៈនិងជំហរសុចរិតរបស់វៀតណាមលើបញ្ហានេះ។

មុននោះ អនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានចូលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាហុងគ្រី លោក Kover Lasvlo;  ជួបធ្វើការជាមួយក្រសួងបច្ចេកវិទ្យានិងច្នៃប្រឌិតរបស់ហុងគ្រី; ជួបជាមួយក្រុមសមាជិកសភាមិត្តភាពហុងគ្រី - វៀតណាម និងចូលរួមក្នុងពិធីទទួលបដិសណ្ឋារកិច្ចដែលរៀបចំឡើងដោយលោក Jakab Istvan អនុប្រធានរដ្ឋសភាហុងគ្រី។ អនុប្រធានរដ្ឋសភា លោក Phung Quoc Hien និងគណៈប្រតិភូរដ្ឋសភាវៀតណាមក៏បានអញ្ជើញទៅទស្សនា សហគមន៍ពាណិជ្ជករវៀតណាមនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Sarga Bufe និងបាន ជួបធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនៅហុងគ្រីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ