អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញប្រគល់សេចក្តីសម្រេចចិត្តតែងតាំងឯកអគ្គរដ្ឋទូតវៀតណាមចំនួន ១៦ រូប សម្រាប់អាណត្តិ ២០១៩-២០២២
(VOVWORLD) - នាព្រឹកថ្ងៃទី ៦ ធ្នូ នៅវិមានប្រធានរដ្ឋ តាងនាមប្រធានរដ្ឋ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញប្រគល់សេចក្តីសម្រេចចិត្តតែងតាំងនិងទទួលជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមចំនួន ១៦ រូប សម្រាប់អាណត្តិ ២០១៩-២០២២។
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh និងឯកអគ្គរដ្ឋទូតវៀតណាមទើបនឹងបានតែងតាំង អាណត្តិ ២០១៩-២០២២ ។ |
អញ្ជើញថ្លែងនៅក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋបានអបអរសាទរចំពោះឯកអគ្គរដ្ឋទូតវៀតណាមនៅឯបរទេស និងសម្តែងក្តីជឿជាក់ថា លោក លោកស្រីឯកអគ្គរដ្ឋទូត នឹងជំនះរាល់ឧបសគ្គ បំពេញល្អនូវតួនាទីរបស់ខ្លួន ដើម្បីអនុវត្តន៍ប្រកបដោយជោគ ជ័យភារកិច្ចដែលបក្សនិងរដ្ឋប្រគល់ជូន។
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh សង្ឃឹមថា ក្នុងអាណត្តិបំពេញបេសកម្មការទូតរបស់ខ្លួន លោក លោកស្រីឯកអគ្គរដ្ឋទូតនឹងជំរុញស្មារតីនៃគំនិតផ្តួចផ្តើម ច្នៃប្រឌិត រួមចំណែកនាំទំនាក់ទំនងរវាងវៀតពាននិងដៃគូអោយកាន់តែមាន ភាពស៊ីជម្រៅនិងស្ថេរភាព៕