អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan លើកទឹកចិត្តដល់ប្រជាជននៅតំបន់កំពុងរងទឹកជំនន់នៅខេត្ត Quang Binh
(VOVWORLD) - នារសៀលថ្ងៃទី ១៦ វិច្ឆិកា អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអញ្ជើញចុះ សួរសុខទុក្ខនិងលើកទឹកចិត្តប្រជាជននៅតំបន់រងទឹកជំនន់ និងនៅតំបន់ជាគម្រោងសេដ្ឋកិច្ចសំខាន់ៗរបស់ខេត្ត Quang Binh។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញលើកទឹកចិត្តដល់ប្រជាជននៅតំបន់កំពុងរងទឹកជំនន់នៅខេត្ត Quang Binh (រូបថត៖ VOV) |
អញ្ជើញថ្លែងចំពោះមុខប្រជាជនភូមិ Vinh Quang ឃុំ Son Thuy លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានវាយតម្លៃខ្ពស់ចំពោះស្មារតីខិតខំប្រឹងប្រែងជំនះរាល់ការលំបាក អនុវត្តន៍ដោយមានភាពបត់បែននិងមានប្រសិទ្ធភាពរបស់ប្រជាកសិករនៅទីនេះ ក្នុងការទប់ទល់នឹងគ្រោះមហន្តរាយ។ លោកស្រីអនុប្រធានរដ្ឋមានបំណងចង់ឲ្យសហគ្រាស សប្បុរសជន អង្គការនិងបុគ្គលនានា នឹងបន្តរួមដំណើរនិងជួយដល់ប្រជាជនឱ្យមានគម្រោងការពារគ្រោះមហន្តរាយនិងរក្សាលំនឹងជីវភាពរស់នៅយូរអង្វែង រួមចំណែកកសាងជនបទថ្មី និងលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។
បន្ទាប់មក អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានចូលរួមពិធីសម្ពោធគម្រោងថាមពលខ្យល់ BT1, BT2 នៅឃុំ Gia Ninh ស្រុក Quang Ninh។ ក្នុងឱកាសនេះ លោកស្រីអនុប្រធានរដ្ឋបានអញ្ជើញចូលអុជធូបនៅទីសក្ការៈលោកអ៊ំហូ និងវីរៈយុទ្ធជនពលីនៃខេត្ត Quang Binh នៅទីក្រុង Dong Hoi; ទស្សនាវិមានរំលឹកវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅភូមិ An Xa ឃុំ Loc Thuy ស្រុក Le Thuy ផងដែរ៕