អនុប្រធានរដ្ឋ Dang Thi Ngoc Thinh ទៅបំពេញការងារនៅស្វីស
|
អនុប្រធានរដ្ឋ Dang Thi Ngoc Thinh ទៅបំពេញការងារនៅស្វីស |
(VOV)_នាថ្ងៃទី១៤មិថុនា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc
Thinh បានទៅកាន់ទីក្រុង Bern ចាប់ផ្តើមដំណើរទស្សនកិច្ចនៅស្វីស និងមានជំនួប
សន្ទនាជាមួយប្រធានាធិបតី Johann Schneider Ammann។ ប្រធានាធិបតី Johann
Schneider Ammann បានអះអាងថា៖រដ្ឋាភិបាលស្វីសជានិច្ចកាលគោរព ជំរុញទំនាក់
ទំនងសហប្រតិបត្តិការជាមួយវៀតណាម ហើយចាត់ទុកវៀតណាមជាដៃគូអាទិភាព
ជួរមុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ។រីឯ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi
Ngoc Thinh បានអះអាងថា៖វៀតណាមជានិច្ចកាលគោរព និងយកចិត្តទុកដាក់
បង្កើនកិច្ចសហប្រតិបត្តិការមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រពៃណីជាមួយស្វីស
ហើយមានគោលបំណងថា៖ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅ និងប្រ
សិទ្ធិភាព។
នាថ្ងៃដដែល អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បាន
មានជំនួបសន្ទនាជាមួយកម្មាភិបាល បុគ្គលិក ស្ថានទុតវៀតណាម និងដំណាងសហគមន៍ជនវៀតណាមនៅស្វីស និងមានជំនួបសន្ទនាជាមួយប្រធាន
សមាគមមិត្តភាពវៀតណាម-ស្វីស លោកស្រី Anjuska Weil ផងដែរ៕