នាថ្ងៃទី ២៤ មិថុនា អភិបាលខេត្ត Khonken (ថៃ) លោក Sombat Treewatsuwan បាន
មកសំដែងការគួសមជាមួយអនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan ដែលកំពុងមានដំណើរទស្សនកិច្ចនៅថៃ។ អនុប្រធានរដ្ឋ Nguyen Thi Doan បាន
អះអាងនូវ គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម ក្នុងការយកចិត្ត
ទុកដាក់និងការបង្កើនទំនាក់ទំនងប្រពៃណីនិងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ
ជាមួយថៃ។ កិច្ចសហប្រតិបត្តិការរវាងប្រជាជននៅបណ្ដាតំបន់នៃ ប្រទេសទាំង ២
គឺជាមូលដ្ឋាន ដែលជួយដល់ទំនាក់ទំនងរវាងប្រទេសទាំង ២ អភិវឌ្ឍន៍ឲ្យ កាន់តែ
ខ្លាំងក្លាថែមទៀត។ នាថ្ងៃដ៏ដែល អនុប្រធានរដ្ឋ Nguyen Thi Doan បានទទួលជួប
សន្ទនាជាមួយព្រឹទ្ធសមាជិកថៃ លោក Prasert Prakhunsuksapan។ ក្នុងជំនួបសន្ទនា
នេះ អនុប្រធានរដ្ឋ Nguyen Thi Doan បានអះអាងថា៖ បក្សនិងរដ្ឋ ជានិច្ចកាលយក
ជិត្តទុកដាក់ដល់សហគមន៍អាណិកជនវៀតណាមនៅថៃ។ នារសៀល ថ្ងៃដ៏ដែល
អនុប្រធានរដ្ឋ Nguyen Thi Doan បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ ថៃ
ប្រកបដោយជោគជ័យ៕
|
អនុប្រធានរដ្ឋមវៀតណាម Nguyen Thi Doan និងប្រធានាធិបតីថៃ Yingluck Shinawatra (Image: VOV online) |