អនុប្រធានសភាជាន់ទាបថៃ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាម

(VOVWORLD) - នាថ្ងៃទី ២៤ កុម្ភៈ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ លោក Phan Chi Thanh បានទៅជួបសម្តែងការគួរសមនិងធ្វើការជាមួយអនុប្រធានទី២ នៃសភាជាន់ទាបថៃ លោក Supachai Phosu។

អនុប្រធានសភាជាន់ទាបថៃ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាម - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ លោក Phan Chi Thanh (ឆ្វេង) និងអនុប្រធានទី២ នៃសភាជាន់ទាបថៃ (ស្តាំ) ក្នុងកិច្ចប្រជុំនាថ្ងៃទី ២៤ ខែកុម្ភៈ (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Phan Chi Thanh បានអះអាងថា ក្រោយរយៈពេលជាង ៤៥ ឆ្នាំនៃការអភិវឌ្ឍន៍ ទំនាក់ទំនងវៀតណាម-ថៃទទួលបានលទ្ធផលល្អប្រសើរ។ ក្នុងឆ្នាំ ២០២១ កន្លងទៅ ភាគីទាំងពីរបានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត។ វៀតណាមបានចាត់ទុកការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងថៃជាការផ្តោតសំខាន់លើការងាររបស់ខ្លួន ជាពិសេសការជំរុញទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូររវាងតំបន់ភូមិភាគឦសាននៃប្រទេសថៃនិងបណ្តាខេត្តភាគកណ្តាលនៃប្រទេសវៀតណាម  ដោយគាំទ្រឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យមនៃប្រទេសទាំងពីរក្នុងការពង្រឹងពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការវិនិយោគ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតមានបំណងចង់ឲ្យរដ្ឋាភិបាលថៃ តែងតែយកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌសម្រាប់សហគមន៍ជនថៃដើមកំណើតវៀតណាម ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅក្នុងសង្គមម្ចាស់ផ្ទះ ក្លាយជាសហគមន៍ដ៏ស្អិតរមួត រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសថៃ ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ អនុប្រធានសភាជាន់ទាបថៃ លោក Supachai Phosu បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់សហគមន៍ជនថៃដើមកំណើតវៀតណាម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសថៃ ក៏ដូចជាទំនាក់ទំនងវៀតណាម-ថៃ និយាយរួម ហើយបានអះអាងថា រដ្ឋាភិបាលនិងរដ្ឋសភានៃប្រទេសនេះ តែងតែយកចិត្តទុកដាក់ និងគាំទ្រដល់សហគមន៍ជនថៃដើមកំណើតវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ