អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ទទួលជួប ថ្នាក់ដឹកនាំនៃស្ថាប័ននានារបស់អ.ស.បប្រចាំវៀតណាម

(VOVWORLD) - ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៣ទិវាបង្កើតអង្គការសហប្រជាជាតិ (១៩៤៥-២០១៨) នារសៀលថ្ងៃទី២៦ ខែតុលា នៅរដ្ឋធានីហាណូយ អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានអញ្ជើញទទួលជួបគណៈប្រតិភូជាថ្នាក់ដឹកនាំនៃស្ថាប័ននានារបស់អង្គការសហប្រជាជាតិ(អ.ស.ប)ប្រចាំវៀតណាម ដឹកនាំដោយលោក Kamal Malhotra ប្រធានគណៈប្រតិភូបេសកម្មនៃកម្មវិធីអភិវឌ្ឍន៍របស់អ.ស.បប្រចាំវៀតណាម។ 
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ទទួលជួប ថ្នាក់ដឹកនាំនៃស្ថាប័ននានារបស់អ.ស.បប្រចាំវៀតណាម - ảnh 1(រូបថត៖ TTXVN) 


នៅក្នុងជំនួបនេះ លោកស្រី Tong Thi Phong បានអះអាងថា ក្នុងរយៈពេល៤០ឆ្នាំចូលរួមជាសមាជិក អ.ស.បកន្លងទៅ វៀតណាមជានិច្ចកាលជាសមាជិកដ៏សកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូវរបស់អ.ស.ប ហើយជានិច្ចកាលអនុវត្តន៍យ៉ាងល្អនូវតួនាទីនានាដែលអ.ស.បប្រគល់ជូន។ លោកស្រីបានសន្យាថា វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់អ.ស.បសំដៅធានាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍ។

        ចំណែកឯលោក Kamal Malhotra បានអះអាងជាថ្មីម្ដងទៀតនូវការសន្យារបស់អ.ស.បក្នុងការជួយឧបត្ថម្ភ សហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាវៀតណាម ដើម្បីលើកស្ទួយសមត្ថភាពឃ្លាំមើលនិងតាក់តែងច្បាប់របស់រដ្ឋសភាវៀតណាម ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាពក៏ដូចជារបៀបវារៈដល់ឆ្នាំ២០៣០របស់អ.ស.បផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ