អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ទទួលជួបអនុប្រធានគណៈកម្មការអឺរ៉ុប លោក Valdis Dombrovski

(VOVWORLD) - នារសៀល ថ្ងៃទី២ ខែវិច្ឆិកា នៅវិមានរដ្ឋសភា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានទទួលជួបអនុប្រធានគណៈកម្មការអឺរ៉ុប (EC) ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប (EU) លោក Valdis Dombrovski ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ទទួលជួបអនុប្រធានគណៈកម្មការអឺរ៉ុប លោក Valdis Dombrovski - ảnh 1អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man អញ្ជើញទទួលជួបអនុប្រធានគណៈកម្មការអឺរ៉ុប - ស្នងការពាណិជ្ជកម្ម EU លោក Valdis Dombrovkis (រូបថត៖ Minh Duc/TTXVN)

ក្នុងជំនួបនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាបានស្នើឲ្យអនុប្រធាន EC  ស្នងការពាណិជ្ជកម្ម EU ជំរុញសភានៃប្រទេសសមាជិក EU ដែលនៅសេសសល់ផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA) ដើម្បីកិច្ចព្រមព្រៀងនឹងចូលជាធរមានក្នុងពេលឆាប់ៗនេះ និងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ការពារផលប្រយោជន៍ស្របច្បាប់របស់អាជីវកម្មនៃភាគីទាំងពីរ។ ម្យ៉ាងវិញទៀត ជំរុញសហគ្រាស EU មកបណ្តាក់ទុននៅវៀតណាម។ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាសង្ឃឹមថា EC នឹងដក “កាតលឿង” របស់ IUU ចេញក្នុងពេលឆាប់ៗនេះ ហើយសង្កត់ធ្ងន់ថា វៀតណាមប្តេជ្ញា

បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ EU ដើម្បីដោះស្រាយបញ្ហាលេចធ្លោ សំដៅឆ្ពោះទៅមុខប្រកបដោយចីរភាព; ស្នើឲ្យ EU បន្តជួយឧបត្ថម្ភវៀតណាមក្នុងគម្រោងធ្វើអាជីវកម្មជលផលប្រកបដោយនិរន្តរភាព និងការផ្លាស់ប្តូរជីវភាពរស់នៅសម្រាប់អ្នកនេសាទវៀតណាម។

អនុប្រធាន EC ស្នងការពាណិជ្ជកម្ម EU លោក Valdis Dombrovski បានបញ្ជាក់ថា វៀតណាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ EU ក៏ដូចជាបណ្តាប្រទេសជាសមាជិក EU ហើយនៅមានវិស័យសក្តានុពលជាច្រើនសម្រាប់ភាគីទាំងពីរសហប្រតិបត្តិការ។ ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU, EC បានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការសុក្រិតក្របខ័ណ្ឌច្បាប់  ដោយសន្យាថា នឹងបញ្ជូនគណៈប្រតិភូមកកាន់វៀតណាមក្នុងពេលឆាប់ៗនេះ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ