អនុម័តកម្មវិធីលើកកំពស់សមត្ថភាពជំនាញសម្រាប់គ្រូបង្រៀននិងនាយកសាលាចំនួន៦សែននាក់

(VOVworld)-នាថ្ងៃទី៣០មិថុនា ធនាគារពិភពលោកប្រចាំនៅវៀតណាមបានឲ្យដឹង
ថា ធនាគារពិភពលោកទើបនឹងអនុម័តកម្មវិធីបង្កើនការបណ្តុះបណ្តាលគ្រូបង្រៀន
សំដៅ រូមចំណែកជួយឧបត្ថម្ភការខិតខំប្រឹងប្រែងផ្លាស់ប្តូរថ្មីវិស័យអប់រំនៅវៀតណាម
តាមរយៈ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀននិងនាយកសាលា។​
កម្មវិធីនេះ នឹងជួយឲ្យគ្រូបង្រៀននិងនាយកសាលា យល់ច្បាស់នូវកម្មវិធីបង្រៀន
និងវិធីសាស្ត្រ គរុកោសល្យថ្មី ព្រមទាំងកែប្រែវិធីសាស្ត្របង្រៀនឲ្យសមស្របទៅនឹង
តម្រូវការរបស់ សិស្សានុសិស្ស។​កម្មវិធីនេះនឹងជួយឧបត្ថម្ភគ្រូបង្រៀននិងនាយកសា
លាចំនួន៦សែន នាក់ ស្រូបយក៨០%នៃចំនួនគ្រូបង្រៀនលើទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ