អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង


អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង (Image: VNA)

(VOVworld) – នាថ្ងៃទី ២៨ មករា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy
Sherman បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងដើម្បីពិភាក្សារអំពីបណ្ដាបញ្ហាលើ ឧបទ្វីបកូរ៉េជាមួយបណ្ដាមន្ត្រីនៃប្រទេសម្ចាស់ផ្ទះ។ ដំណើទស្សនកិច្ចរបស់លោកស្រី
Sherman បានប្រព្រឹត្តទៅក្នុងកាលៈទេសៈ កូរ៉េខាងត្បូងកំពុងជំរុញការស្តារទំនាក់ទំនងជា មួយសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េឡើងវិញដោយមិនអើពើដល់បទដាក់
ទណ្ឌកម្មថ្មីនាពេលថ្មីៗនេះរបស់អាមេរិកឡើយ។ នាថ្ងៃទី ២៩ មករា លោកស្រី Sherman
នឹងជួបសន្ទនា​ជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yong សំដៅពិភាក្សារអំពីរបៀបទប់ទល់នឹង ស.ប.ប.ក. និងការបង្កើនកិច្ចសហប្រតិបត្តិការ
ទ្វេភាគីលើវិស័យអាទិភាព។ តាមគំរោង លោកស្រី Sherman នឹងជួបធ្វើការជាមួយរដ្ឋមន្ត្រី
ការបរទេសកូរ៉េខាងត្បូង លោក Yun Byung-se ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ