អនុរដ្ឋមន្ត្រីការបរទេសអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅវៀតណាម


អនុរដ្ឋមន្ត្រីការបរទេសអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅវៀតណាម (Image: VNA)

(VOVworld) – នាថ្ងៃទី​ ២៥ កុម្ភៈ តាមសេចក្តីប្រកាសនៃខុទ្ទកាល័យអ្នកនាំពាក្យ
ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា៖  ដំណើទស្សនកិច្ចនៅវៀតណាមរបស់
អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកការត្រួតពិនិត្យអាវុធនិងសន្តិសុខជាតិ
លោកស្រី Rose Gottemoeller នឹងប្រព្រឹត្តទៅចាប់ផ្តើមពីថ្ងៃទី ១ ដល់ទី​ ៣ មិនា។ ក្នុងក្រខ័ណ្ឌដំណើទស្សនកិច្ចលើកនេះ លោកស្រី Rose Gottemoeller នឹងទៅដំណើ
ទស្សនកិច្ចនៅខេត្ត Quang Tri (ភាគកណ្ដាលវៀតណាម) ដើម្បីស្វែងយល់លទ្ធផល
នៃកម្មវិធីសហប្រតិបត្តិការក្នុងការុករកគ្រាប់បែកមីន (UXO) នៅសេសសលក្នុង
សម័យកាលសង្គ្រាមនិងជួបធ្វើការជាមួយមជ្ឈដ្ឋានមន្ត្រីតំបន់និងតំណាងនៃបណ្ដា
អង្គការក្រៅរដ្ឋាភិបាល (NGO)។ នាថ្ងៃទី ៣ មិនា លោកស្រី Rose Gottemoeller នឹងជួបសន្ទនាជាមួយថ្នាក់ដឹកនាំវៀតណាមដើម្បីពិភាក្សាអំពីរយៈពេល ២០ ឆ្នាំនៃ
ការប្រក្រតីទំនាក់ទំនងទ្វាភាគីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខតំបន់នា
វាចរណ៍និងបណ្ដាបញ្ហាទាក់ទិនដល់សន្និសីទត្រួតពិនិត្យកិច្ចព្រមព្រៀងមិនរីក
រាលដាលនុយក្លេអ៊ែរ (NPT RevCon) នៅទីក្រុងហាណូយ។ បន្ទាប់ដំណើទស្សន
កិច្ចនៅវៀតណាម លោកស្រី Rose Gottemoeller នឹងទៅបំពេញទស្សនកិច្ចនៅ
ហ្វីលីពីន អ៊ូស្ត្រាលី និងនូវ៉ែលហ្សេឡង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ