អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក Nguyen Chi Vinh ទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកលោក Ted Osius

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក Nguyen Chi Vinh ទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកលោក Ted Osius - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក Nguyen Chi Vinh បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិកលោក Ted Osius

(VOVworld)-នាថ្ងៃ ១៧ មីនា នៅហាណូយ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបសន្ទនាជាមួយលោក Ted Osius
 ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀ់តណាម ។ ភាគីទាំងពីរបានសម្ដែង​នូវ​ការ​ពេញ
ចិត្ត​ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីរវាង
​​​​​​ប្រទេស​​ទាំងពីរក្នុងរយៈពេលកន្លងទៅ។ អនុរដ្ឋមន្ត្រីលោក Nguyen Chi Vinh និង
ឯកអគ្គរដ្ឋទូតលោក Ted Osius​ ក៏បានពិភាក្សាអំពីវិធានការមួយចំនួន ដើម្បី​បន្ត
ការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ ជា​ពិ​សេស​លើ
បណ្ដា​វិស័យដូចជា៖ ស្វែងរកយុទ្ធជន បានបាត់ខ្លួនក្នុងសង្គ្រាម ប្រគល់​វត្ថុតាង
 បោសសម្អាតជាតិពុលពណ៌លឿងទុំ/dioxin បោសសម្អាត​គ្រាប់មីន​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ