អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយទីប្រឹក្សារុស្ស៊ី

(VOVworld)-នារសៀលថ្ងៃទី១១មករានៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Truong
Quang Khanh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួល ជួបសន្ទនា
ជាមួយលោក Anatoly Chuprynov ទីប្រឹក្សាស្ថានទូតរុស្ស៊ីទទួលបន្ទុក ការងារសហ
ប្រតិបត្តិការបច្ចេកទេសយោធានៅវៀតណាម។ នៅទីនេះ លោក Truong Quang Khanh បានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំណែកយ៉ាងសកម្ម របស់លោក Anatoly Chuprynov ក្នុងការជម្រុញទំនាក់ទំនងមិត្តភាពនិងដៃគូ យុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម
ជាមួយរុស្ស៊ី ជាពិសេសគឺកិច្ចសហ ប្រតិបត្តិការយោធាដែលកំពុងត្រូវបានបើក
ទូលាយទៅបណ្តាកិច្ចចរចារដែលទទួលបាន មុននេះ។ លោក Anatoly Chuprynovបាន
អះអាងថា កងទ័ពនិងរដ្ឋាភិបាលរុស្ស៊ី ជានិច្ចកាលយកចិត្តទុកដាក់អភិវឌ្ឍ​ទំនាក់
ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិ ការជាមួយវៀតណាមដែលជា ដៃគូយុទ្ធសាស្ត្រ
របស់រុស្ស៊ីនៅតំបន់អាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ