អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម
|
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម |
(VOV)_នារសៀលថ្ងៃទី២៧ មករា នៅក្នុងជំនួបសន្ទនារវាងអនុរដ្ឋមន្ត្រីក្រ
សួងការពារប្រទេសវៀតណាម លោក Nguyen Chi Vinh និងអតីតឯកអគ្គរដ្ឋទូត
អាមេរិកប្រចាំនៅវៀតណាម លោក Michael Michalak ភាគីទាំងពីរបានឯកភាព
ចាត់ទុកថា៖ ឆ្នាំ ២០១៥ ជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាប្រក្រដីទំ
នាក់ទំនងការទូតរវាងប្រទេសទាំងពីរវៀតណាមនិងអាមេរិក។ នេះគឺជារបត់សំ
ខាន់ ដើម្បីប្រទេសទាំងពីរបន្តដំណើការកសាងទំនុកទុកចិត្ត ឆ្ពោះទៅអនាគតមួយ
ប្រកបដោយល្អប្រសើនាពេលខាងមុខ។ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh និង
លោក Michael Michalak បានវាយតំលៃខ្ពស់ ចំពោះទំនាក់ទំនងដៃគូលើគ្រប់វិ
ស័យដែលកំពុងអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ក្នុងនោះ កិច្ចសហប្រតិបត្តិការការ
ពារប្រទេសបានពង្រីកប្រសិទ្ធិភាពពី១ថ្ងៃទៅ១ថ្ងៃ។ ភាគីទាំងពីរបានសម្ដែងនូវ
គោលបំណងបន្តជំរុញការខំប្រឹងប្រែងអនុវត្តរាល់ខ្លឹមសារសហប្រតិបត្តិការនៃ
អនុស្សារណយោគយល់គ្នារស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីដែលបានចុះហត្ថ
លេខានាឆ្នាំ២០១១។ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ដល់បណ្ដាសកម្មភាពសហ
ប្រតិបត្តិការស្ដីពីការជំនះពុះពារលើផលវិបាកនៃសង្គ្រាមផងដែរ៕