អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ឆ្លើយសម្ភាសន៍ស្ដីពី លទ្ធផលនៃកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤

(VOVWORLD) - ក្នុងឱកាសបញ្ចប់កិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤ ដែលត្រូវបានរៀបចំឡើងនៅរដ្ឋធានីបាំងកករបស់ថៃចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែមិថុនា អនុរដ្ឋ មន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM ASEAN វៀតណាម បានឆ្លើយសម្ភាសន៍ជាមួយអ្នកសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំ លើកនេះ។

និយាយអំពីខ្លឹមសារលេចធ្លោនៃកិច្ចប្រជុំ លោក Nguyen Quoc Dung បាន ជម្រាបថា កិច្ចប្រជុំបានអនុម័តលើឯកសារ “ទស្សនៈរបស់អាស៊ានស្ដីពីមហាសមុទ្រ ឥណ្ឌា-ប៉ាស៊ីហ្វិក” ដែលមានសារសំខាន់ដ៏ធំធេងដោយអះអាងនូវគោលការណ៍ ឥតងាករេនានារបស់អាស៊ានផង ហើយកំណត់ទិសដៅសម្រាប់ការប្រតិបត្តិរបស់ អាស៊ានក្នុងទំនាក់ទំនងជាមួយដៃគូនានាទៀងផង។ អង្គប្រជុំបានឯកភាពគ្នាលើការជំរុញ តំបន់អាស៊ានមួយដែលអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្ពោះទៅប្រជាជន យក ប្រជាជនជាមជ្ឈមណ្ឌល ជាពិសេសគឺ “គ្មានអ្នកណាត្រូវទុកចោលនៅខាង ក្រោយឡើយ”។ ដោយឈរលើមូលដ្ឋាននេះ ប្រទេសអាស៊ានទាំងអស់បានស្រុះចិត្ត គំនិត បង្កើនលក្ខណៈបំពេញបន្ថែមគ្នារវាងទស្សនៈវិស័យអាស៊ានឆ្នាំ២០២៥និង គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០របស់អង្គការសហប្រជា ជាតិ សហប្រតិបតិ្តការគ្នាដោះស្រាយបញ្ហាសំរាម ការបំពុលបរិស្ថាន និងបម្រែ បម្រួលអាកាសធាតុ ជាដើម។បណ្ដាប្រទេសក៏សម្រេចចិត្តជ្រើសរើសឆ្នាំ២០១៩ ជាឆ្នាំវប្បធម៌អាស៊ាន ដើម្បីបង្កើនការជួបប្រាស្រ័យខាងវប្បធម៌ហើយជំរុញអត្ត សញ្ញាណអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ានបានពិភាក្សាយ៉ាងស៊ីជំរៅអំពីស្ថានភាព នៅក្នុងតំបន់និងលើពិភពលោក ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើត ឧបទ្វីប កូរ៉េ និងរដ្ឋ Rakhine របស់មីយ៉ាន់ម៉ា ជាដើម។ ថ្នាក់ដឹកនាំអាស៊ានទាំងអស់បាន ឯកភាពគ្នា នឹងបង្កើនចំណងសាមគ្គីភាពក្នុងអាស៊ាន ព្រមទាំងលើកត្រដែតនូវ កិច្ចសន្ទនា កិច្ចសហប្រតិបតិ្តការដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុល ភាពនៃតំបន់ទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ