អនុរដ្ឋមន្រ្តីការពារប្រទេសវៀតណាមលោក Nguyen Chi Vinh៖ សន្តិសុខសមុទ្រជាខ្លឹមសារស្នូលនៅកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល

(VOVWORLD) - នាថ្ងៃទី៥ ខែកញ្ញា អ្នកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំ កូរ៉េខាងត្បូងបានធ្វើសម្ភាសន៍ជាមួយអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀត ណាម ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ដែលក្នុងនោះនិយាយដល់ខ្លឹមសារ ស្នូលៗនៃកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល (SDD) ថ្នាក់អនុរដ្ឋមន្រ្តីលើកទី៨ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងនេះ។
អនុរដ្ឋមន្រ្តីការពារប្រទេសវៀតណាមលោក Nguyen Chi Vinh៖ សន្តិសុខសមុទ្រជាខ្លឹមសារស្នូលនៅកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល - ảnh 1អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀត ណាម ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ចូលរួមកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល (រូបថត៖ TTXVN) 

  ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានជម្រាបថា ខ្លឹមសារដំបូងដែលត្រូវ បានយកមកពិភាក្សានៅកិច្ចសន្ទនាលើកនេះគឺបញ្ហាសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយសម្រេចបានសមិទ្ធផលនានាក្នុងប៉ុន្មានឆ្នាំកន្លងទៅ ជាពិសេសគឺតួនាទី របស់វៀតណាមនិងសឹង្ហបុរីក្នុងការរៀបចំកិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.បកូរ៉េ។

ប្រធានបទទីពីរដែលអ្នកប្រាជ្ញាក៏ដូចជាថ្នាក់ដឹកនាំផ្នែកការពារជាតិជាច្រើន យកចិត្តទុកដាក់នោះគឺបញ្ហាសន្តិសុខសមុទ្រ។ លោក Nguyen Chi Vinh បាន សង្កត់ធ្ងន់ថា នាបច្ចុប្បន្នមានការព្រួយបារម្ភជាច្រើនចំពោះការដែលច្បាប់អន្តរ ជាតិស្ដីពីសមុទ្រកំពុងត្រូវរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ហើយមានអំពើហឹង្សានិងការ ធ្វើយោធូបនីយកម្មនៅតំបន់សមុទ្ររួមនានារបស់ពិភពលោក ដែលរំលោភបំពាន ទៅលើសិទ្ធិរបស់បណ្ដាប្រទេសជាប់ឆ្នេរសមុទ្រក៏ដូចជាសន្តិភាព ស្ថិរភាពនៅ តំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។ វាយតម្លៃចំពោះការផ្ដល់មតិស្ដីពីបញ្ហាសន្តិសុខនាវាចរណ៍និងបញ្ហាសមុទ្រ ខាងកើតនៅកិច្ចប្រជុំអនុរដ្ឋមន្រ្តីការពារជាតិអាស៊ាន-កូរ៉េខាងត្បូង ដែលបាន ប្រព្រឹត្តទៅនារសៀលថ្ងៃទី៤ ខែកញ្ញា នៅទីក្រុងសេអ៊ូលនោះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានជម្រាបថា អង្គប្រជុំបានលើកឡើងបញ្ហាសន្តិសុខជាច្រើន ពាក់ព័ន្ធដល់កូរ៉េខាងត្បូង ក៏ដូចជាបញ្ហារបស់អាស៊ាន ក្នុងនោះសមុទ្រខាងកើត ជាបញ្ហាគួរអោយព្រួយបារម្ភរបស់ប្រទេសអាស៊ានទាំងអស់ក៏ដូចជារបស់សហ គមន៍អន្តរជាតិ ដែលក្នុងនោះមានកូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ