អនុរដ្ឋមន្រ្តីក្រសួការពាប្រទេស Đô Ba Ty ទទួលជួបមេបញ្ជាការ កំលាំងការពាអាកាសជប៉ុន
|
ឧត្តមសេនីយ៍ឯក Đô Ba Ty ទទួលជួបសន្ទនាជាមួយ នាយឧត្តមសេនីយ៍ Hruhico Kataoka (Image:qdnd.vn) |
(VOVworld) - នារសៀលថ្ងៃទី១៣ ឧសភា នៅ ទីក្រុង Ha Nôi ឧត្តមសេនីយ៍ឯក
Đô Ba Ty អ្គគមេបញ្ជាការកងទ័ពប្រជាជានវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួង
ការពាប្រទេស បានទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ Hruhico Kataoka មេបញ្ជាការកំលាំងការពាអាកាសជប៉ុន ដែលកំពុងមានដំណើរទស្សនកិច្ចការងារ
នៅវៀតណាម។នៅជំនួបសន្ទនា ឧត្តមសេនីយ៍ឯក Đô Ba Ty បានអះអាងថា
ក្នុងរយៈពេលកន្លងទៅ កិច្ចសហប្រតិបតិ្តការការពាប្រទេសរវាងភាគីទាំង២ បាន
មានការបោះជំហានសំខាន់ៗលើបណ្ដាវិស័យដូចជា កងទ័ពជើងអាកាស
កងទ័ពជើងទឹក បណ្ដុះបណ្ដាលកម្មាភិបាល ផ្លាស់ប្ដូរព័ត៌មាន រួមចំណែកបង្កើន
ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងជប៉ុន។
នាយឧត្តមសេនីយ៍ Hruhico Kataoka បានឯកភាពថាក្នុងពេលខាងមុខ ភាគី
ទាំង២ត្រូវបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូដើម្បីរៀនសូត្របទពិសោធគ្នាទៅវិញ
ទៅមក បើកទូលាយកិច្ចសហប្រតិបតិ្តការលើវិស័យធានាសុវត្តិភាពហោះហើរ
វេជ្ជសាស្រ្តអាកាសចរណ៍ ជួយសង្គ្រោះអាកាសចរណ៍ និងជំនះពុះពាលើផល
វិបាកនៃគ្រោះធម្មជាតិ៕