អនុវត្តន៍ការងារគាំពារពលរដ្ឋពាក់ព័ន្ធនឹងការរត់ជាន់គ្នានៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
(VOVWORLD) - នាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេស ក៏កំពុងសម្របសម្រួលជាមួយអាជ្ញាធរក្នុងស្រុក ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណប្រជាពលរដ្ឋ និងដោះស្រាយបញ្ហានានា។
ផ្លូវតូចចង្អៀតក្នុងសោកនាដកម្ម Itaewon (រូបថត៖ VNA) |
ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងបានបញ្ជាក់ថា ពលរដ្ឋវៀតណាមម្នាក់បានស្លាប់ ក្នុងគ្រោះរត់ជាន់គ្នាដែលបានកើតឡើងនៅល្ងាចថ្ងៃទី ២៩ ខែតុលានៅទីក្រុង Itaewon ទីក្រុងសេអ៊ូល។
បន្ទាប់ពីទទួលបានព័ត៌មានពីប៉ូលីសជាតិកូរ៉េខាងត្បូង ស្ថានទូតវៀតណាមប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានធ្វើការជាមួយអាជ្ញាធរនៃប្រទេសសាមីដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន និងអត្តសញ្ញាណរបស់ពលរដ្ឋដែលបានស្លាប់ ហើយបានស្នើឱ្យភាគីកូរ៉េខាងត្បូងស៊ើបអង្កេតជាបន្ទាន់អំពីមូលហេតុនៃឧប្បត្តិហេតុនេះ អនុវត្តន៍វិធានការគាំពារពលរដ្ឋជាចាំបាច់ និងការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋវៀតណាម។ នាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេស ក៏កំពុងសម្របសម្រួលជាមួយអាជ្ញាធរក្នុងស្រុក ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណប្រជាពលរដ្ឋ និងដោះស្រាយបញ្ហានានា។
អនុវត្តន៍តាមការណែនាំរបស់ក្រសួងការបរទេស ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងនឹងបន្តតាមដានករណីនេះ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងស្រុក និងអាជ្ញាធរប្រទេសសាមី និងត្រៀមចាត់វិធានការគាំពារប្រជាពលរដ្ឋក្នុងករណីចាំបាច់៕