អនុវត្តន៍ជាលើកដំបូង ការធ្វើតេស្តលឿន COVID-19 តាមរយៈម៉ាស៊ីនរបស់កូរ៉េខាងត្បូង

(VOVWORLD) -  ក្រសួងសុខាភិបាលបានធ្វើពិសោធន៍លើម៉ាស៊ីនធ្វើតេស្តិ៍លឿនវីរុស SARS-CoV-2 របស់កូរ៉េខាងត្បូង ចំនួន ២០ គ្រឿង ដោយទទួលបានលទ្ធផលតាមការរំពឹងទុក។  នាថ្ងៃទី ២៤ ខែមីនា ក្រសួងសុខាភិបាល នឹងបណ្តុះបណ្តាលដល់មូលដ្ឋានដើម្បីអនុវត្តការធ្វើតេស្តិ៍ប្រភេទនេះ។

នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិទទួលបន្ទុកការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៣ ខែមីនា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បាននិយាយថា ការធ្វើតេស្តិ៍ចំពោះម៉ាស៊ីនធ្វើតេស្តលឿនវីរុស SARS-CoV-2 នៅវៀតណាមត្រូវបានបញ្ចប់  ហើយនឹងដាក់ឲ្យប្រើយ៉ាងឆាប់ៗនេះ។  ក្រសួងសុខាភិបាលបានស្នើសុំជាលាយលក្ខណ៍អក្សរទៅកាន់ក្រសួងនិងទីភ្នាក់ងារក្នុងតំបន់ដើម្បីធ្វើការត្រួតពិនិត្យនិងធ្វើតេស្តិ៍លើប្រជាជនទាំងអស់ដែលបានចូលប្រទេសវៀតណាមក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយនេះ រួមទាំងនៅតំបន់ដាច់ដោយឡែកនិងនៅខាងក្រៅផង ដែរ។ ឧបករណ៍ធ្វើតេស្ត ត្រូវបានគេវាយតម្លៃ ហើយ វៀតណាមមានសមត្ថភាពសម្រាប់អនុវត្តន៍។

ម្យ៉ាងវិញទៀត ក្រសួងសុខាភិបាលបានធ្វើពិសោធន៍លើម៉ាស៊ីនធ្វើតេស្តិ៍លឿនវីរុស SARS-CoV-2 របស់កូរ៉េខាងត្បូង ចំនួន ២០ គ្រឿង ដោយទទួលបានលទ្ធផលតាមការរំពឹងទុក។  នាថ្ងៃទី ២៤ ខែមីនា ក្រសួងសុខាភិ បាល នឹងបណ្តុះបណ្តាលដល់មូលដ្ឋានដើម្បីអនុវត្តការធ្វើតេស្តិ៍ប្រភេទនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ