អនុវត្តន៍ជីវៈបច្ចេកវិទ្យាក្នុងកសិកម្មនៅវៀតណាម

(VOVWORLD) - នៅវៀតណាម ដំណាំដោយអនុវត្តន៍ជីវៈបច្ចេកវិទ្យា ត្រូវបានផ្ដល់អាជ្ញាប័ណ្ណធ្វើ វប្បកម្មនិងពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០១៤ ហើយដល់ឆ្នាំ២០១៥ត្រូវបានអនុវត្តន៍លើដើមពោត។ ក្នុងដំណាក់ កាល២០១៥- ២០១៩ ទំហំផ្ទៃដីដំណាំពោតដោយអនុវត្តន៍ជីវៈបច្ចេកវិទ្យានៅវៀតណាម មានចំនួន២២៥ពាន់ហិកតា។ 
អនុវត្តន៍ជីវៈបច្ចេកវិទ្យាក្នុងកសិកម្មនៅវៀតណាម - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា “ការរួមវិភាគទាននៃការ អនុវត្តជីវៈបច្ចេកវិទ្យាទៅក្នុងកសិកម្មនៅវៀតណាម”។ (រូបថត៖ VOV)
នារសៀលថ្ងៃទី៧ មេសា មជ្ឈឹមសមាគមន៍កសិករវៀតណាមបានសហការជា មួយសមាគមន៍ពាណិជ្ជកម្មពូជដំណាំនិងអង្គការអន្តរជាតិអំពីការអនុវត្តនិងទទួលយកជីវៈបច្ចេកវិទ្យាក្នុងកសិកម្ម រៀបចំសិក្ខាសាលាក្រោមមូលបទ “ការរួមវិភាគទាននៃការ អនុវត្តជីវៈបច្ចេកវិទ្យាទៅក្នុងកសិកម្មនៅវៀតណាម”។
នៅវៀតណាម ដំណាំដោយអនុវត្តន៍ជីវៈបច្ចេកវិទ្យា ត្រូវបានផ្ដល់អាជ្ញាប័ណ្ណធ្វើ វប្បកម្មនិងពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០១៤ ហើយដល់ឆ្នាំ២០១៥ត្រូវបានអនុវត្តន៍លើដើមពោត។ ក្នុងដំណាក់ កាល២០១៥- ២០១៩ ទំហំផ្ទៃដីដំណាំពោតដោយអនុវត្តន៍ជីវៈបច្ចេកវិទ្យានៅវៀតណាម មានចំនួន២២៥ពាន់ហិកតា។ ការអនុវត្តជីវៈបច្ចេកវិទ្យានៅពេលនោះត្រូវបានចាត់ទុក ជាឧបករណ៍មួយក្នុងចំណោមឧបករណ៍សំខាន់ៗ ដែលជួយលើកកំពស់ទិន្នផលនិង គុណភាពផលិតផល បង្កើនតម្លៃហើយជួយកសិករដាំពោតទទួលបានប្រាក់ចំណេញ បន្ថែមទៀត។
លោក Nguyen Xuan Dinh អនុប្រធានមជ្ឈឹមសមាគមន៍កសិករវៀតណាមបាន អះអាងថា ការអនុវត្តជីវៈបច្ចេកវិទ្យាក្នុងកសិកម្មគឺជាទិសដៅអភិវឌ្ឍរបស់រដ្ឋាភិបាល និងជាចំណុចមួយក្នុងចំណោមចំណុចស្នូលៗសម្រាប់ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍនៅវៀតណាម។ នេះត្រូវបានចាត់ទុកថា ជាដំណោះស្រាយឆ្ពោះទៅរកការអភិវឌ្ឍ កសិកម្មប្រកបដោយចីរភាព ជួយវៀតណាមមានភាពម្ចាស់ការថែមទៀតអំពីប្រភព ផ្គត់ផ្គង់ចំណីអាហារ ព្រមទាំងជួយទ្រទ្រង់គ្រួសារកសិករវៀតណាមលើកកំពស់ប្រាក់ ចំណូល ដើម្បីបន្តរួមវិភាគទានសម្រាប់ផ្នែកកសិកម្មរបស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ