អនុវត្តន៍ UNCLOS ១៩៨២ និងច្បាប់អន្តរជាតិក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនៅសមុទ្រ
(VOVWORLD) - សិក្ខាសាលាប្រព្រឹត្តទៅតាមទម្រង់ផ្ទាល់ផងនិងតាមប្រព័ន្ធវីដេអូផង ដោយ មានការចូលរួមពីប្រតិភូប្រមាណ ២០០នាក់ មកពីប្រទេសសមាជិក ARF ចំនួន ២៧ អង្គការអន្តរជាតិ និងតំបន់ ទីភ្នាក់ងារតំណាងការទូត វិទ្យាស្ថានស្រាវជ្រាវ ក្រសួង និង ស្ថាប័ននានា។
ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ cand.com.vn) |
សិក្ខាសាលាលើកទី៤ នៃវេទិកាតំបន់អាស៊ាន (ARF) អំពីការអនុវត្តអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) និងឯកសារ ច្បាប់អន្តរជាតិផ្សេងទៀត ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងលេចចេញ នៅសមុទ្រ ត្រូវបានក្រសួងការបរទេស វៀតណាម សហការជាមួយសហភាពអឺរ៉ុប (EU) អូស្ត្រាលី និងនូវែលសេឡង់ រៀបចំឡើងនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី១ ខែធ្នូ។ សិក្ខាសាលាប្រព្រឹត្តទៅតាមទម្រង់ផ្ទាល់ផងនិងតាមប្រព័ន្ធវីដេអូផង ដោយមានការចូលរួមពីប្រតិភូប្រមាណ ២០០នាក់ មកពីប្រទេសសមាជិក ARF ចំនួន ២៧ អង្គការអន្តរជាតិ និងតំបន់ ទីភ្នាក់ងារតំណាងការទូត វិទ្យាស្ថានស្រាវជ្រាវ ក្រសួង និង ស្ថាប័ននានា។
នៅថ្ងៃទី៣០ វិច្ឆិកា សិក្ខាសាលាបានពិភាក្សាលើប្រធានបទស្នូលចំនួនពីរ រួម មាន៖ សិទ្ធិ និងកាតព្វកិច្ចដែលត្រូវបានចែងក្នុង UNCLOS ១៩៨២ និងឯកសារច្បាប់ ពាក់ព័ន្ធ; បញ្ហាប្រឈមបែបប្រពៃណី និងទើបលេចចេញក្នុងដំណើរការអនុវត្ត អនុសញ្ញា។ សុន្ទរកថានានាបានរំលេចលើតម្លៃគ្រប់ជ្រុងជ្រោយនៃ UNCLOS ១៩៨២ ក្នុងអំឡុងពេល ៤០ ឆ្នាំកន្លងមក; ហើយសង្កត់ធ្ងន់ថា នេះគឺជាឧបករណ៍ច្បាប់ដ៏ សំខាន់បំផុត ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ បង្កើតក្របខ័ណ្ឌមួយ ដើម្បី ជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រពៃណី និងទើបលេចចេញ នៅសមុទ្រ និងមហាសមុទ្រក្នុងតំបន់។
ក្នុងថ្ងៃទី១ ធ្នូ សិក្ខាសាលាបានផ្តោតលើការពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង សហប្រតិបត្តិការអន្តរជាតិឆ្ពោះទៅរកការប្រើប្រាស់ប្រកបដោយចីរភាព ការអភិរក្ស សមុទ្រ និងមហាសមុទ្រ រួមទាំងការចរចាលើឯកសារច្បាប់អន្តរជាតិស្តីពីជីវចម្រុះ សមុទ្រនៅក្នុងដែនសមុទ្រដែលស្ថិតនៅក្រៅតំបន់យុត្តាធិការជាតិ; យុត្តាធិការលើ ធនធានសត្វនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ; ការសម្របខ្លួនទៅនឹងការប្រែប្រួល អាកាសធាតុ និងស្ថាប័នទទួលបន្ទុករបរនេសាទក្នុងតំបន់ផងដែរ៕