អនុវត្តល្អភារកិច្ចក្នុងឆ្នាំ២០១៦ដោយព្រមៗគ្នាលើគ្រប់វិស័យ
|
លោក Nguyen Khac Dinh នាយករងខុទ្ទកាល័យរដ្ឋាភិបាលនៅក្នុងសន្និសីទកាសែត រដ្ឋាភិបាលប្រចាំខែ |
(VOV)_នេះគឺជាការអះអាងរបស់លោក Nguyen Khac Dinh នាយករងខុទ្ទកា
ល័យរដ្ឋាភិបាលនៅក្នុងសន្និសីទកាសែត រដ្ឋាភិបាលប្រចាំខែ នារសៀលថ្ងៃទី២៩
កុម្ភះ។ ជូនដំណឹងអំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ក្នុងរយៈពេល២ខែដើមឆ្នាំ
លោក Nguyen Khac Dinh បានអោយដឹងថា៖ គ្រប់ក្រសួង ស្ថាប័ន តំបន់និងប្រ
ព័ន្ធនយោបាយទាំងមូល បានអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា។ រដ្ឋាភិ
បាលបានអនុវត្តកម្មវិធី ផែនការ ថែទាំជីវភាពរស់នៅសំរាប់ប្រជាជន សន្តិសុខ
សង្គម និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម៖
“ ក្រោយរយៈពេល២ខែ មានការប្រែប្រួលលើគ្រប់វិស័យ។ ម៉ាក្រូសេដ្ឋកិច្ច
ស្ថិរភាព សន្ទសន៍កំណើនតំលៃប្រើប្រាស់ទាប នាំចេញកើនឡើងខ្ពស់។ ការនាំ
ចេញហួសផែនការ គឺ ៨៦០លានដុល្លារអាមេរិក។ ផលិតកម្មក្នុងវិស័យចំនួន៣ ឧស្សាហកម្ម កសិកម្ម និងសេវាកម្មកើនឡើងយ៉ាងខ្លាំង។ បរិមាណ
ភ្ញៀវទេសចរអន្តរជាតិមកដល់វៀតណាមបានកើនឡើងជាង១៦%។ បណ្ដា
វិស័យសង្គម សុខាភិបាល អប់រំ និងពលកម្ម បានអនុវត្តល្អប្រសើរ បង្ហាញនូវ
ការយកចិត្តទុកដាក់ របស់បក្ស រដ្ឋ និងសហគមន៍៕”