អនុវត្តវិធានការយ៉ាងម៉ឺងមាត់ក្នុងការកំណត់ទីតាំងនិងទប់ស្កាត់ការឆ្លងរាលដាលនៅខេត្ត Hai Duong និងខេត្ត Quang Ninh
(VOVWORLD) - វិធានការក្នុងកំណត់ទីតាំងនិងទប់ស្កាត់ការរាលដាលនៅក្នុងខេត្តទាំងពីរកំពុងត្រូវបានអនុវត្តយ៉ាងសកម្មនិងខ្លាំងក្លា។
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញដឹកនាំកិច្ចប្រជុំ |
យោងតាមព័ត៌មានពេលព្រឹកថ្ងៃទី ២៨ មករារបស់គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ របស់វៀតណាមបានឲ្យដឹងថា នៅយប់ថ្ងៃទី ២៧ ខែមករា លទ្ធផលនៃការធ្វើតេស្តបានបញ្ជាក់ថា មានពីរករណីដែលឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍ (១ ករណីនៅខេត្ត Hai Duong និង ១ ករណីទៀតនៅខេត្ត Quang Ninh) ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានបើកប្រជុំបន្ទាន់តាមប្រព័ន្ធអ៊ីនធឺណែត ជាមួយខេត្តចំនួន ២ គឺខេត្ត Quang Ninh និងខេត្ត Hai Duong។ វិធានការក្នុងកំណត់ទីតាំងនិងទប់ស្កាត់ការរាលដាលនៅក្នុងខេត្តទាំងពីរកំពុងត្រូវបានអនុវត្តយ៉ាងសកម្មនិងខ្លាំងក្លា។
គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ២៨ ខែមករា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន ១៥៥៥ ករណី ក្នុងនោះអ្នកជំងឺ ១,៤៣០ នាក់បានជាសះស្បើយ។ ករណីស្លាប់ចំនួន ៣៥ ករណី៕