អនុសាសន៍គោលនយោបាយដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញកំណើន

(VOVWORLD) - គោលនយោបាយរូបិយវត្ថុគួរតែរក្សាបាននូវការសម្របខ្លួនទៅនឹងស្ថានភាព សេដ្ឋកិច្ចបច្ចុប្បន្ន បន្តធានាតុល្យភាពរវាងហានិភ័យហិរញ្ញវត្ថុជាមួយនឹងការជួយ ទ្រទ្រង់ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ និងបើកឲ្យលំហូរមូលធនធ្វើចរាចរណ៍បានរលូន។ 

អនុសាសន៍គោលនយោបាយដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញកំណើន - ảnh 1ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ daibieunhandan.vn)
នេះគឺជាអនុសាសន៍ដែលត្រូវបានអ្នកជំនាញលើកឡើងនៅក្នុងសិក្ខាសាលាអំពីផលប៉ះពាល់នៃបរិយាកាសអត្រាការប្រាក់ខ្ពស់លើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការងើបឡើង វិញនៃកំណើនក្នុងឆ្នាំ២០២៣ ដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងគោល នយោបាយ (VERP) មហាវិទ្យាល័យសេដ្ឋកិច្ច សាកលវិទ្យាល័យជាតិហាណូយ ប្រារព្ធ ធ្វើឡើងនៅថ្ងៃទី ១១ ឧសភា នៅទីក្រុងហាណូយ។ លោក Nguyen Quoc Viet នាយករងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនិងគោលនយោបាយ (VEPR) បានឲ្យដឹងថា៖ “យើងត្រូវតែមានយុទ្ធសាស្ត្រសន្តិសុខ ឧទាហរណ៍ថា៖ សន្តិសុខថាមពល ឬ បញ្ហាពាក់ព័ន្ធដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ឬសន្តិសុខស្បៀងអាហារ។ ចំណុចសំខាន់មួយ ដែលខ្ញុំគិតថា យើងត្រូវយកចិត្តទុកដាក់ នោះគឺការលើកកម្ពស់សមត្ថភាពប្រកួត ប្រជែងរបស់សហគ្រាស ហើយទន្ទឹមនឹងនោះ របៀបតភ្ជាប់សហគ្រាសជាមួយគ្នា។ តាមនោះ ជួយយើងលើកកំពស់តម្លៃបន្ថែមនៃផលិតផលនាំចេញរបស់វៀតណាម និងជួយសហគ្រាសរីកចម្រើន រួមដំណើរជាមួយសហគ្រាសដោយមានទុនវិនិយោគបរទេសនៅវៀតណាម”។
យោងតាមអ្នកជំនាញ ក្នុងរយៈពេលវែង ចាំបាច់ត្រូវតាមដានយ៉ាងដិតដល់នូវ ការវិវឌ្ឍន៍នៃសេដ្ឋកិច្ចសកលនិងក្នុងស្រុក; ជំរុញលក្ខណៈបត់បែននៃគោល នយោបាយរូបិយវត្ថុ ហើយបង្កើនភាពធន់នៃប្រព័ន្ធធនាគារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ