អនុស្សារណៈស្ដីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុវៀតណាមនិងសហព័ន្ធរុស្ស៊ី។
VOV -  
(VOV) /  
|
ពិធីចុះហត្ថលេខាលើអនុស្សារណៈស្ដីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុវៀតណាមនិងសហព័ន្ធរុស្ស៊ី |
VOV-នារសៀលថ្ងៃទី២៩សីហា នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ
បណ្ដាប្រទេសវេទិការសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វីក (APEC) ដែលកំពុង
ប្រព្រឹត្តទៅនៅក្រុងម៉ូស្គូ បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើអនុស្សារណៈ
ស្ដីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងក្រសួងហិរញ្ញវត្ថុទាំងពីរក្នុងវិស័យ
គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងបង្កើតឡើងយន្តការមានប្រសិទ្ធភាពបំផុត ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាននិងចែករំលែកបទពិសោធន៍រវាងក្រសួងទាំង
ពីរ។ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ភាគីទាំងពីរនឹងផ្លាស់ប្តូរបណ្ដាក្រុម
ការងារ បញ្ជូនកម្មាភិបាលរៀនសូត្របទពិសោធន៍រៀបចំសិក្ខាសាលាជំនាញ
សន្និសីទនិងវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅវៀតណាមនិងសហព័ន្ធរុស្ស៊ី
ទន្ទឹមនឹងនោះក្រសួងហិរញ្ញវត្ថុសហព័ន្ធរុស្ស៊ីបញ្ជូនអ្នកជំនាញការពិគ្រោះដើម្បី
ជួយឧបត្ថម្ភវៀតណាមក្នុងបណ្ដាបញ្ហាឯកភាពរបស់ភាគីទាំងពីរក្នុងវិស័យ សហប្រតិបត្តិការពោលខាងលើ៕
VOV
-VOV