អនុស្សាវរីយ៍នៃសរទរដូវ” - ឆ្លុះបង្ហាញឡើងវិញអំពីរូបភាពនៃការរំដោះរដ្ឋធានីហាណូយ (ថ្ងៃទី ១០ ខែតុលាឆ្នាំ ១៩៥៤)

(VOVWORLD) - នាព្រឹកថ្ងៃទី ៦ ខែតុលានៅតំបន់បរមរាជវាំង Thang Long (ហាណូយ)       គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំកម្មវិធីក្រោមប្រធានបទ “ អនុស្សាវរីយ៍នៃសរទរដូវ” ដើម្បីអបអរសាទរខួបលើកទី ៦៥ នៃទិវារំដោះរដ្ឋធានី ហាណូយ (ថ្ងៃទី ១០ តុលា ឆ្នាំ១៩៥៤ - ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៩)។ អញ្ជើញ ចូលរួមកម្មវិធីនេះមានវត្តមានរបស់សាក្សីរាប់រយនាក់នៃប្រវត្តិសាស្រ្តកាលពី ៦៥ ឆ្នាំមុនផងដែរ។
អនុស្សាវរីយ៍នៃសរទរដូវ” - ឆ្លុះបង្ហាញឡើងវិញអំពីរូបភាពនៃការរំដោះរដ្ឋធានីហាណូយ (ថ្ងៃទី ១០ ខែតុលាឆ្នាំ ១៩៥៤) - ảnh 1 ទិដ្ឋភាពនៃអនុស្សាវរីយ៍នៃសរទរដូវ” - ឆ្លុះបង្ហាញឡើងវិញអំពីរូបភាពនៃការរំដោះរដ្ឋធានីហាណូយ (ថ្ងៃទី ១០ ខែតុលាឆ្នាំ ១៩៥៤) (រូបថត៖ vov.vn)

ជាក់ស្តែងកាលពី ៦៥ ឆ្នាំមុន ពោលគឺនាថ្ងៃទី ១០ ខែតុលាឆ្នាំ ១៩៥៤ អង្គភាពកងទ័ពប្រជាជនវៀតណាម រួមទាំងកូនៗរបស់ទីក្រុងហាណូយ ចំណុះកងវរសេនាតូចរដ្ឋធានីពីច្រកទ្វារទាំង ៥ នៅទីនេះ បានឈានចូលទៅគ្រប់គ្រងរដ្ឋធានីជាមួយនឹងការទទួលស្វាគមន៍ដោយពោរពេញទង់ជាតិ ផ្កាចម្រុះពណ៌កាន់នៅនឹងដៃរបស់មនុស្សរាប់ពាន់នាក់នៅរដ្ឋធានីហាណូយ។ លោក  Nguyen Hanh Phuc អាយុ ៨៨ ឆ្នាំនៅផ្លូវ  Hang Giay ទីក្រុងហាណូយបានរំលឹកថា៖

“ថ្ងៃនោះទីក្រុងហាណូយមានសេច្តីសោមនស្សរីករាយយ៉ាងខ្លាំងណាស់ ផ្លូវទាំងសងខាងគ្របដណ្ដប់ដោយទង់ជាតិនិងផ្កាពេញលើមេឃ ហើយយុវតីយុវជន ទាំងអស់បានចេញមកប្រមូលផ្តុំគ្នានៅតាមដងផ្លូវយ៉ាងច្រើនកុះករព្រមទាំងរៀបជួរយ៉ាងសណ្តាប់ធ្នាប់និងស្អាតបាតណាស់ដែរ។ អំពីការគ្រប់គ្រងរដ្ឋធានីការ អនុស្សាវរីយ៍ ដែលធ្វើឲ្យចងចាំជានិច្ចគឺម្តាយខ្ញុំ គាត់យំខ្លាំងណាស់ព្រោះកូនៗ ទោះបីជាតស៊ូប្រយុទ្ធយ៉ាងហើយហត់ខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែនៅតែវិលត្រឡប់មកជាមួយគ្រួសារនិងម្តាយវិញ។

ទន្ទឹមនឹងនេះក្នុងកម្មវិធីជួបប្រាស្រ័យ សាក្សីប្រវត្តិសាស្រ្តនៃរដ្ឋធានីហាណូយបាន ចែករំលែកអំពីរឿងរ៉ាវដ៏គួរឲ្យរំជួលចិត្តជាច្រើនអំពីថ្ងៃនៃសរទរដូវប្រវត្តិសាស្ត្រនេះ។ ថ្លែងនៅក្នុងពិធីនេះដែរ លោក Nguyen Van Quy  អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានអះអាងថា ថ្ងៃទី ១០ ខែតុលាឆ្នាំ ១៩៥៤ បានក្លាយជានិមិត្តរូបជាប្រវត្តិសាស្ត្រនៃការកសាងនិងអភិវឌ្ឍរដ្ឋធានីនិងប្រទេសជាតិ ព្រមទាំងគូសសញ្ញានូវចំណុចរបត់ដ៏មានអត្ថន័យធំធេងដើម្បីបើកចេញយុគសម័យថ្មីនៃការអភិវឌ្ឍក្នុងប្រវត្តិសាស្ត្រដ៏ត្រចេះត្រចង់ «Thang Long – Dong Do- Ha Noi»។

គួរបញ្ជាក់ថា កម្មវិធីនេះគឺជាឱកាសមួយដើម្បីរំលឹកឡើងវិញនូវប្រពៃណីបដិវត្ត ថ្លែងអំណរគុណចំពោះសាក្សីប្រវត្តិសាស្រ្ត និងគ្រួសារសាក្សីប្រវត្តិសាស្ត្រនានា ព្រមទាំងជាឱកាសមួយដើម្បីអប់រំប្រពៃណីសម្រាប់យុវជនជំនាន់ក្រោយ ក៏ដូចជាលើកកម្ពស់តម្លៃវប្បធម៌និងប្រវត្តិសាស្ត្រនៃកេរ្តិ៍ដំណែលបដិវត្ត និងព្រឹត្តិកាណ៍បដិវត្តន៍នានាដែលបានរៀបចំឡើងនៅបរមរាជវាំង Thang Long ក្នុងទិវារំលឹក     ខួនអនុស្សាវរីយ៍នៃការរំដោះរដ្ឋធានីហាណូយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ