អាប់ហ្គានីស្ថានកំទិចមុខសញ្ញាទាំងឡាយដែលវាយប្រហារទៅលើស្ថានកុងស៊ុលឥណ្ឌា
|
អាប់ហ្គានីស្ថានកំទិចមុខសញ្ញាទាំងឡាយដែលវាយប្រហារទៅលើស្ថានកុងស៊ុលឥណ្ឌា (Image: VNA) |
(VOVworld) – នាថ្ងៃទី ៤ មករា មជ្ឈដ្ឋានមន្ត្រីអាប់ហ្គានីស្ថានបានប្រកាសថា៖
ការវាយប្រហារភេរវកម្មទៅលើស្ថានកុងស៊ុលឥណ្ឌានៅទីក្រុង Mazar I Sharif
របស់អាប់ហ្គានីស្ថានបានទទួលបរាជ័យ។ ភេរវករចំនួន ៣ នាក់ត្រូវបានកំទិច
បន្ទាប់ពីប្រយុទ្ធជាងមួយថ្ងៃ។ ការប្រយុទ្ធបានធ្វើឲ្យប៉ូលីសមួយនាក់ត្រូវស្លាប់និង
មនុស្សចំនួន ១១ នាក់ទៀតរងរបួស។ បុគ្គលិកស្ថានកុងស៊ុលឥណ្ឌាសុទ្ធតែមាន
សុវត្ថភាព។ នាបច្ចុប្បន្ន គ្មានអង្គការណាមួយទទួលខុសត្រូវចំពោះការវាយ
ប្រហារភេរវកម្មនេះនៅឡើយ៕